ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បរិច្ចាគ​ជូន​ឡាវ នឹងត្រូវ​ដឹក​តាម​យន្តហោះ​ពិសេស ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​លិខិត​ជូន​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដែល​សម្តេច​បរិច្ចាគ​ជូន​នាយករដ្ឋមន្ត្រី​ឡាវ នឹងត្រូវ​ដឹក​តាម​យន្តហោះ​ពិសេស ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​លិខិត​ថា «​ផ្អែកលើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​តាមរយៈ​ការ​រួមដៃគ្នា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម ក្នុងការ​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាងនាម​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ទន្ទឹមនេះ ខ្ញុំ​ក៏​សូម​ចាត់តាំង​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល ដើម្បី​នាំយក​អំណោយ​ខាងលើ ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ តាម​ជើងយន្តហោះ​ពិសេស​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម ស​.​ប​.​ប​. ឡាវ នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក ទាក់ទង​នឹង​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ពជើងទឹក​ប​រទេស នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​
ព័ត៌មានជាតិ
លោក ខឹម វាសនា អ្នកនយោបាយមាត់ដាច កំពុងសម្រុករៀបចំកន្លែងស្នាក់នៅ ក្នុងចំការឯខេត្តសៀមរាប ដើម្បីប្រារព្ធបុណ្យខួបកំណើត នៅថ្ងៃទី១១ ខែធ្នូ
ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ កឹម សុខា អ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលរស់ក្នុងជីវិតហ៊ឺហានិងប្រណិតភាពក្រោម វោហាសាស្ត្រកាន់តែក្រទៅៗ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ខ្មែរ​យើង ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត​ មិន​ក្រ​ទេ​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ត្រូវបាន​ធ្វើតេស្ត កាលពី​ថ្ងៃទី​១៤​វិច្ឆិកា បាន ១៣០០​នាក់ ក្នុងនោះ ១១៩៥​នាក់ អវិជ្ជមាន​កូ​វីដ​១៩ នៅសល់ ១០៥​នាក់ បន្ត​ពិនិត្យ នៅ​ថ្ងៃទី​១៥​វិច្ឆិកា​នេះ​ទៀត​
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី