(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនអបអរសាទរចំពោះលោក ចូ បៃដិន ដែលបានអះអាងថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ដោយរង់ចាំរហូតដល់លទ្ធផលចេញជាផ្លូវការ។
មិនដូចមេដឹកនាំពិភពលោកដទៃទៀតទេ លោក ពូទីន នៅស្ងៀមស្ងាត់ចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានហៅការបោះឆ្នោតតាមការពេញចិត្តរបស់ខ្លួនលើបេក្ខជនប្រជាធិបតេយ្យ ហើយបាននិយាយថា លោក ចូ បៃដិន បានឈ្នះសម្លេងឆ្នោតចាំបាច់ចំនួន២៧០រួចហើយ ដើម្បីក្លាយជាប្រធានាធិបតីថ្មី ជំនួសអំណាចលោក ដូណាល់ ត្រាំ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រីស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា៖ «តបនឹងសំណួររបស់អ្នកចំពោះការអបអរសាទររបស់លោក ពូទីន លើប្រធានាធិបតីជាប់ឆ្នោតថ្មីសហរដ្ឋអាមេរិក ខ្ញុំសូមនិយាយថា យើងគិតថា វាសមហេតុផលបំផុតក្នុងការរង់ចាំលទ្ធផលផ្លូវការសិន»៕



