(សហរដ្ឋអាមេរិក)៖ ការផ្ទេរអំណាចរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីជាប់ឆ្នោតគឺលោក ចូ បៃដិន ត្រូវបានផ្អាកនៅថ្ងៃច័ន្ទ ខណៈដែលអ្នកកាន់អំណាចបានកំពុងរៀបចំផែនការបញុចេញសារតវ៉ា ដើម្បីពង្រីកបញ្ហានៃដែលថា ក្លែងបន្លំសន្លឹកឆ្នោត ហើយសូម្បីតែរង្វង់ផ្ទៃក្នុងរបស់លោក ដូណាល់ ត្រាំ ក៏បានបែកបាក់ជុំវិញការបដិសេធមិនទទួលយកលទ្ធផលនៃឆ្នាំ២០២០នេះផងដែរ។
មន្ត្រីភាគច្រើននៅជុំវិញលោក ដូណាល់ ត្រាំ ហាក់ដូចជាជឿជាក់ក្នុងកិច្ចប្រឹងប្រែងតវ៉ាតាមផ្លូវច្បាប់ ប្រឆាំងលទ្ធផលឆ្នោតនៅក្នុងរដ្ឋជាច្រើន។ នៅទីបំផុត ហើយប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំមិនទទួលស្គាល់ការបរាជ័យរបស់គាត់ នោះគេជឿថា ការផ្ទេរតំណែងប្រធានាធិបតី នឹងមិនអាចកើតឡើងនៅក្នុងខែមករា ឆ្នាំ២០២១ទេ៕



