ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឆ្លងកូវីដ-១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកបានតេស្តវិជ្ជមានជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់ New York Post នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រធានាធិបតីវ័យ ៤២ឆ្នាំរូបនេះ បាននិយាយថា គាត់មានសុខភាពល្អទេ លោកកំពុងធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាល។

លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«គ្មានអ្នកមានសំណាងណាដែល COVID-19 មិនអាចបង្កការគំរាមកំហែងដល់ពួកគេឡើយ។ ទោះបីមានវិធានការដាច់ដោយឡែកក៏ដោយ ខ្ញុំបានធ្វើតេស្តវិជ្ជមាន។ ខ្ញុំមានសុខភាពល្អទេ ហើយនឹងទទួលយកវីតាមីនឱ្យបានច្រើន។ ខ្ញុំសន្យាថានឹងនៅដោយឡែក ប៉ុន្តែនឹងបន្តធ្វើការដូចធម្មតា។ ខ្ញុំនឹងយកឈ្នះលើជំងឺ COVID-19 ដូចមនុស្សភាគច្រើនធ្វើដែរ»។

គួរឱ្យដឹងដែរថាប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានប្រជាជនជិត ៤២ លាននាក់ បានរាយការណ៍ថាមានការឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេទី៩ នៅអឺរ៉ុប។ មានករណីសរុបចំនួន ៤៦៩,០១៨ ត្រូវបានបញ្ជាក់ ខណៈមានមនុស្សស្លាប់ ៨,៥៦៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden
អន្តរជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេស ហុងគ្រី ដែលកំពុងរស់នៅដាច់ ដោយឡែកដើម្បីព្យាបាលជំងឺឆ្លងកូវីដ១៩ ត្អូញត្អែរថា «ឈឺក្បាល និងឈឺបំពង់ ក»
អន្តរជាតិ
BREAKING NEWS: លោក ដូណាល់ ត្រាំ បង្ហោះសារថ្មីមួយថា៖ «យើងនឹងឈ្នះ»
អន្តរជាតិ
វិភាគ៖ តើមរតកនៃការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបន្សល់ភាពជូរចត់ប្រេះឆាយូរអង្វែងយ៉ាងដូចម្តេច នៅក្នុងសង្គមអាមេរិក?
អន្តរជាតិ
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងចូលរួមកិច្ចប្រជុំអាស៊ាន ចាប់ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា
អន្តរជាតិ
លោក Joe Biden ប្រកាសបង្កើតសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ស្របពេលករណីឆ្លងនៅអាមេរិកកើនដល់១០លាននាក់
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី