(សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ បានបង្ហោះសារចំនួន២ តាមបណ្តាញសង្គមនៅមុននេះបន្តិចថា៖ «WE ARE MAKING BIG PROGRESS. RESULTS START TO COME IN NEXT WEEK. MAKE AMERICA GREAT AGAIN!» យើងកំពុងមានការវិវត្តន៍ដ៏ធំធេង។ លទ្ធផលនឹងកើតឡើងនៅសប្តាហ៍ក្រោយ។ យើងនឹងធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត»។ មួយនាទីបន្ទាប់មកទៀត លោក ដូណាល់ ត្រាំ បញ្ចេញសារមួយទៀតថា៖ «WE WILL WIN!» យើងនឹងឈ្នះ!។
គេយល់ឃើញថា ការផ្ញើសារនេះដើម្បីបំផុសទឹកចិត្តអ្នកគាំទ្រលោក ដែលមានអ្នកបោះឆ្នោតគាំទ្រប្រមាណ៧០លាននាក់ឲ្យមានទឹកចិត្តពុះកញ្ជ្រោលតស៊ូជាមួយនឹងការតវ៉ាលើលទ្ធផលឆ្នោត ខណៈលោក ចូ បៃដិន ក៏បានរៀបចំអ្នកច្បាប់ ដើម្បីតស៊ូនៅតុលាការកំពូលផងដែរ៕




