Play Store គឺជាជម្រកនៃកម្មវិធី មេរោគ សម្រាប់ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ បើតាមលទ្ធផលស្រាវជ្រាវពីក្រុមហ៊ុន NortonLifeLock ដែលពីមុនលោកអ្នកធ្លាប់ស្គាល់ថាជាក្រុមហ៊ុន Symantec គឺជាក្រុមហ៊ុនដ៏ល្បីផ្នែកផលិតកម្មវិធីកម្ចាត់មេរោគនោះ បានរកឃើញថា Google Play Store ដែលជាកន្លែងទាញយកកម្មវិធីជាផ្លូវការសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ជាប្រភពនៃកម្មវិធីដែលពោរពេញទៅដោយមេរោគដ៏ធំមួយផងដែរ។

ក្នុងការស្រាវជ្រាវនេះ ក្រុមហ៊ុនបានចំណាយរយៈពេល៤ខែ គឺចាប់តាំងពីខែមិថុនាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពួកគេបានតាមដានកម្មវិធីចំនួនប្រមាណ ៣៤លាន ដែលបានបញ្ចូលទៅក្នុងទូរសព្ទចំនួន ១២លាន។ បើតាមការស្រាវជ្រាវនេះ មានកម្មវិធីចំនួនពី ១០% ទៅ ២៤% ដែលវាអាស្រ័យទៅតាមប្រភេទរបស់កម្មវិធី គឺជាកម្មវិធីដែលមានមេរោគ ឬជាកម្មវិធីដែលមិនមានសារៈប្រយោជន៍ដូចដែលគេបានផ្សព្វផ្សាយ។

គួរបញ្ជាក់ផងដែរថា អ្នកស្រាវជ្រាវក៏បានធ្វើការប្រៀបធៀបការទាញយកកម្មវិធីពី Play Store ជាមួយនិងការទាញយកពីប្រភពផ្សេងៗទៀតដូចជាតាមរយៈ គេហទំព័រ, file sharing, instant message និង package installers ជាដើម ហើយគេបានរកឃើញថា កម្មវិធីដែលមានមេរោគចំនួន ៦៧% គឺជាកម្មវិធីដែលទាញយកពី Play Store៕ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ផ្ញើលិខិត​ជូន​សម្ដេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ​នឹងធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញ ក្នុងវេទិកាគោលនយោបាយ Blockchain ​ពិភពលោកប្រចាំឆ្នាំ២០២០ ​
អន្តរជាតិ
BREAKING NEWS: លោក Joe Biden បានឈ្នះឆ្នោតហើយគឺលទ្ធផលឈ្នះបាន៣០៦សំឡេង ខណៈលោក Donald Trump ទទួលបាន ២៣២ សំឡេង
អន្តរជាតិ
ស្ថានទូតខ្មែរសហការជាមួយដៃគូកូរ៉េ ​ផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ​ និងពិនិត្យសុខភាពទូទៅជូនពលរដ្ឋខ្មែរ ៥០នាក់ ​ដោយឥតគិតថ្លៃ
អន្តរជាតិ
កីឡាការិនីឆ្នើម ស្រួង ភាវី ​បន្តទទួលជ័យជំនះជាថ្មី​ ក្នុងការប្រកួតវាយ ស្នូកឃ័រ របស់សហព័ន្ធទីក្រុងសេអ៊ូល​
អន្តរជាតិ
នាយករដ្ឋមន្ត្រីសឹង្ហបុរី ផ្ញើសារអបអរសាទរលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី