ស្ថានទូតខ្មែរសហការជាមួយដៃគូកូរ៉េ ​ផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ​ និងពិនិត្យសុខភាពទូទៅជូនពលរដ្ឋខ្មែរ ៥០នាក់ ​ដោយឥតគិតថ្លៃ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ជាពិសេសតំបន់ ថេហ្គូ និងគូមី បានជ្រាបថា ក្រោមកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុក-កម្ពុជា និងមន្ទីរពេទ្យ Daegu Fatima Hospital បានរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យ​បេះ​ដូង ថតX-Ray និងចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ ជូនប្រជាពលរដ្ឋខ្មែរចំនួន ៥០នាក់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ Daegu Fatima Hospital នាថ្ងៃសៅរិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១០:០០ព្រឹកតទៅ។

ជាមួយគ្នានេះ ស្ថានទូតបានអំពាវនាវដល់ជាពលរដ្ឋខ្មែរនៅកូរ៉េ សូមទំនាក់ទំនងចុះឈ្មោះជាមុន ដើម្បីទទួលបានសេវាពិនិត្យសុខភាពដោយឥតបង់ថ្លៃឱ្យបានច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង
ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!
ព័ត៌មានជាតិ
BREAKING NEWS: នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson តម្រូវឲ្យស្ថិតនៅដាច់ដោយឡែកជាថ្មី បន្ទាប់ពីប៉ះពាល់អ្នកមានជំងឺ Covid-19
អន្តរជាតិ
អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ រាប់ពាន់នាក់ប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅកណ្តាលក្រុងវ៉ាស៊ីនតោន
អន្តរជាតិ
រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ផ្ញើលិខិត​ជូន​សម្ដេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ​នឹងធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញ ក្នុងវេទិកាគោលនយោបាយ Blockchain ​ពិភពលោកប្រចាំឆ្នាំ២០២០ ​
អន្តរជាតិ
BREAKING NEWS: លោក Joe Biden បានឈ្នះឆ្នោតហើយគឺលទ្ធផលឈ្នះបាន៣០៦សំឡេង ខណៈលោក Donald Trump ទទួលបាន ២៣២ សំឡេង
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី