(អាមេរិក)៖ បន្ទាប់ពីផ្អាកចេញលទ្ធផលមួយរយៈ ឥឡូវនេះលទ្ធផលថ្មីមុននេះបង្ហាញថាប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Joe Biden ដែលបានផ្តួលលោកប្រធានាធិបតី Donald Trump នៅរដ្ឋ Georgia។ លោក Donald Trump ឈ្នះនៅរដ្ឋ North Carolina ប៉ុន្តែ ជាលទ្ធផលគឺសន្លឹកឆ្នោតលោក Joe Biden កើនសរុបចំនួន៣០៦សំឡេង ហើយលោក Donald Trump បាន២៣២សំឡេង។
លោក Joe Biden បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នៅពេលលោកបានឈ្នះការបោះឆ្នោតចំនួន២០សំឡេងនៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ដោយទទួលបានសំឡេងគាំទ្រលើស២៧០សំឡេង និងបន្ថែមសំឡេងថ្មីនៅរដ្ឋ Georgia បានឡើងដល់ ៣០៦សំឡេង៕



