អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ រាប់ពាន់នាក់ប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅកណ្តាលក្រុងវ៉ាស៊ីនតោន​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(វ៉ាស៊ីនតោន)៖ អ្នកគាំទ្រលោក ដូណាល់ ត្រាំ រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីគាំទ្រការអះអាងគ្មានមូលដ្ឋានរបស់លោកត្រាំ ដែលថាមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២០។

មួយសប្តាហ៍បន្ទាប់ពីលោក ចូ បៃឌិន បានឈ្នះឆ្នោត ហើយលោក ដូណាល់ ត្រាំ ប្រកែកមិនព្រមទទួលស្គាល់នូវលទ្ធផលឆ្នោត ដោយ លោក ត្រាំ បានដាក់ពាក្យបណ្តឹងទៅតុលាការដោយអះអាងថាការបោះឆ្នោតមិនមានភាពត្រឹមត្រូវ និងមានការក្លែងបន្លំ។

នៅក្នុងការដើរដង្ហែក្បួននេះផងដែលអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានកាន់ទង់ជាតិនិងស្រែកថា​ «បញ្ឈប់ការលួចបន្លំ» ដោយក្បួនបាតុកម្មបានចាប់ផ្តើមក្បែរតំបន់ Freedom Plaza នៅភាគខាងកើតសេតវិមាន ជាមួយគោលដៅឆ្ពោះទៅតុលាការកំពូល។ ក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគេនឹងមិនទទួលស្គាល់ចំពោះការបោះឆ្នោតដែលពុករលួយ។

ជាមួយគ្នានេះផងដែលលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយនិយាយថាក្រុមអ្នកគាំទ្រលោករាប់សែននាក់បានធ្វើដំណើរតាមផ្លូវ ប៉ុន្តែយោងតាមទិន្នន័យជាក់ស្តែងនិងសាក្សីដែលបានឃើញគឺចំនួនតិចជាងការបង្ហោះរបស់លោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង
ចំនួនអ្នកឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក កើនដល់រហូតដល់ទៅ១១លានករណី
អន្តរជាតិ
អំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន​ ១២មុខរបស់កម្ពុជា​ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ​
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ នៅតែបដិសេធ មិនទទួលស្គាល់ការចាញ់ឆ្នោត
អន្តរជាតិ
ប្រទេសចំនួន១៥ ចុះហត្ថលេខាផ្លូវការលើ កិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក
អន្តរជាតិ
ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!
ព័ត៌មានជាតិ
BREAKING NEWS: នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson តម្រូវឲ្យស្ថិតនៅដាច់ដោយឡែកជាថ្មី បន្ទាប់ពីប៉ះពាល់អ្នកមានជំងឺ Covid-19
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី