លោក ដូណាល់ ត្រាំ នៅតែបដិសេធ មិនទទួលស្គាល់ការចាញ់ឆ្នោត​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់គូប្រជែងរបស់ខ្លួនគឺលោក ចូ បៃដិន ដោយសរសេរនៅក្នុង Twitter ថា៖ «ចូ បៃដិន ឈ្នះពីព្រោះការបោះឆ្នោតនេះជាការរៀបចំ»។ ប៉ុន្តែនៅក្នុងការបង្ហោះនៅពេលក្រោយបន្ទាប់មកទៀត លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ការបរាជ័យនេះទេ។

រ៉យទ័រនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ភ្លាមៗថា លោក ដូណាល់ ត្រាំ ហាក់ដូចជាបានទទួលស្គាល់ការឈ្នះរបស់លោក ចូ បៃដិន ជាលើកដំបូង ប៉ុន្តែគ្រាន់តែលោកនៅតែមិនទាន់ព្រមចុះចាញ់។

យ៉ាងណាមិញនៅក្នុងសារវីតទ័រមួយផ្សេងទៀតប្រហែលមួយម៉ោងកន្លះក្រោយមកលោក ត្រាំ បានបង្ហោះសារថែមទៀតថា «ចូ បៃដិន បានឈ្នះតែនៅក្នុងក្រសែភ្នែករបស់កាសែតបំភ្លើស។ ខ្ញុំមិនទទួលចុះចាញ់! យើងមានអ្វីត្រូវធ្វើជាច្រើនទៀត។ ការបោះឆ្នោតនេះជាការរៀបចំទុក។» ទោះជាយ៉ាងក្តីលោក បៃដិន មិនបានអត្ថាធិប្បាយលើធ្វីតធ័ររបស់លោក ត្រាំ ទេ។

លោក ដូណាល់ ត្រាំ និយាយម្តងហើយម្តងទៀតថាលោកនឹងបន្តការតស៊ូផ្នែកច្បាប់របស់លោកដោយលើកហេតុផលថាមានការក្លែងបន្លំនៅក្នុងការបោះឆ្នោតនៅក្នុងអាណត្តិនេះ៕

អត្ថបទដែលជាប់ទាក់ទង
បងប្អូនខ្មែរនៅកូរ៉េប្រយ័ត្ន! ​អាជ្ញាធរ សុខាភិបាលកូរ៉េព្រមានពីរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ​អាចពី៣០០ ទៅ៤០០ករណីក្នុងមួយថ្ងៃ​
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បញ្ជាណែនាំមន្ត្រីខ្លួនឱ្យរឹតបន្តឹងលើវិធានការប្រឆាំងនឹងមេរោគឆ្លង ចំពេលមានការរាតត្បាតជាសកល
អន្តរជាតិ
ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days
អន្តរជាតិ
អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា និយាយថា លទ្ធផលនៃការបោះឆ្នោតបង្ហាញថា ប្រទេសមានការបែកបាក់គ្នាដ៏ជូរចត់
អន្តរជាតិ
ចំនួនអ្នកឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក កើនដល់រហូតដល់ទៅ១១លានករណី
អន្តរជាតិ
អំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន​ ១២មុខរបស់កម្ពុជា​ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី