(អន្តរជាតិ)៖ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយថា លទ្ធផលនៃការបោះឆ្នោតដែលក្នុងនោះបេក្ខជននីមួយៗទទួលបានសំឡេងគាំទ្រជាង ៧០លានសន្លឹកបង្ហាញថា ប្រទេសជាតិនៅតែបែកបាក់គ្នាយ៉ាងជូរចត់។
លោក អូបាម៉ា បានក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក CBS News ថា «អ្វីដែលអាចនិយាយបានគឺថា យើងនៅតែបែកបាក់គ្នាខ្លាំង»។ លោក អូបាម៉ា បន្ថែមថា «វាពិបាកខ្លាំងណាស់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់យើង នៅពេលដែលយើងឈរលើគោលជំហរខុសគ្នាដាច់ៈពេកបែបនេះ»។
ដំណើរការប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មិនល្អឥតខ្ចោះនោះទេ។ ងាកទៅប្រវត្តិសាស្ត្រ៦០ឆ្នាំមុន និងប្រវត្តិសាស្ត្រកន្លងមក សហរដ្ឋអាមេរិក នៅមានការធ្វើឃាតប្រធានាធិបតី២រូប និងការធ្វើឃាតមេដឹកនាំសិទ្ធិមនុស្សលេចធ្លោដូចជាលោក ម៉ាទីន លូឌឺឃីង ជាដើម។
មរតកនៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបង្កើតឲ្យមានការរើសអើងពូជសាសន៍កាន់តែច្បាស់នៅក្នុងសហរដ្ឋអាមេរិក។ នយោបាយបាយការបរទេសរបស់ប្រទេសមហាអំណាចមួយនេះ ក៏បានធ្លាក់ចុះ ហើយធ្វើឲ្យពិភពលោក ជាពិសេសពិភពអ្នកកាន់សាសនាម៉ូស្លីម មានការស្អប់ខ្ពើមនិងមាត់បង់ជំនឿ។ នេះជាវិញ្ញាសារដែលអាមេរិកត្រូវដោះស្រាយទាំងក្នុងប្រទេសនិងនៅឆាកអន្តរជាតិ៕



