(អន្តរជាតិ)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Christopher Miller បាននិយាយនៅថ្ងៃអង្គារថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់មកនៅត្រឹមប្រមាណ ២ ៥០០នាក់ នៅពាក់កណ្តាលខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ការផ្លាស់ប្តូរនេះនឹងអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការផ្លាស់ប្តូរកងកម្លាំងអាមេរិកនៅក្នុងប្រទេសទាំងពីរ។
មន្ទីរប៉ង់តាហ្គោនបានប្រកាសនៅថ្ងៃអង្គារនេះថាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នឹងស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជិត ២០ ឆ្នាំនៃសង្គ្រាម បន្ទាប់ពីលោក ត្រាំ បានសន្យាបញ្ចប់ជម្លោះនៅបរទេស។
សូមរំលឹកថា ទាហានអាមេរិកប្រហែល ៤ ៥០០ នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ៣ ០០០ នាក់នៅក្នុងប្រទេសអ៉ីរ៉ាក់៕



