Zoom បន្ថែមមុខងារសុវត្ថិភាព មួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Zoom បានប្រកាសនៅក្នុង blog របស់ខ្លួនថា ក្រុមហ៊ុនបានបន្ថែមមុខងារសុវត្ថិភាពចំនួន២ទៀតកាលពីចុងសប្តាហ៍មុន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing។ នៅក្នុងចំណុចសុវត្ថិភាពទីមួយគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកគ្រប់គ្រងអាចផ្អាកការជួបគ្នាជាបណ្ដោះអាសន្ន ដើម្បីដកចេញជនដែលបង្កការរំខានដោយគ្រាន់តែចុចលើ “Suspend Participant Activities,”។ ជាងនេះទៅទៀតអ្នកគ្រប់គ្រងក៏អាចបញ្ជូនរបាយការណ៍ដូចជា ឈ្មោះជនបង្កការរំខាន ព័ត៌មានលម្អិត និងរូបភាព Screenshot ទៅឱ្យក្រុមហ៊ុនបានថែមទៀតផង។

ចំណែកឯនៅក្នុងចំណុចសុវត្ថិភាពទីពីរនោះគឺអ្នកគ្រប់គ្រងអាចកំណត់ឱ្យអ្នកចូលរួម ធ្វើការរាយការណ៍ពីជនដែលបានបង្កការរំខាននោះ ដោយគ្រាន់តែចុចនៅលើរូបភាពសុវត្ថិភាពដែលមាននៅខាងលើផ្នែកខាងឆ្វេងនៃផ្ទាំងកម្មវិធី។ លោកអ្នកអាចប្រើមុខងារថ្មីទាំងពីរនេះជាមួយនឹងកម្មវិធី Zoom version 5.4.3 សម្រាប់កុំព្យូទ័រនិងទូរសព្ទ។ សម្រាប់លោកអ្នកដែលប្រើគេហទំព័រ មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីមុខងារសុវត្ថិភាពទាំងពីរខាងលើនេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវមុខងារថ្មីមួយដែលគេហៅថា “At-Risk Meeting Notifier” ដែលមុខងារនេះនឹងផ្ញើអុីមែលទៅអ្នកគ្រប់គ្រង ប្រសិនបើប្រព័ន្ធរបស់ពួកគេរកឃើញថា ការប្រជុំគ្នា (Meeting) របស់លោកអ្នកនឹងអាចជួបការរំខានខ្ពស់ ដែលនេះអាចឱ្យអ្នកគ្រប់គ្រងលុបចោលតំណភ្ជាប់ចាស់ហើយបង្កើតតំណភ្ជាប់ថ្មី ឬបន្ថែមមុខងារសុវត្ថិភាពដែលមាននៅក្នុងកម្មវិធីនេះបាន៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងប្រកាសជ្រើសរើសគណៈរដ្ឋមន្រ្តីដំបូងរបស់លោកនៅថ្ងៃអង្គារនេះ
អន្តរជាតិ
BREAKING NEWS: កូនប្រុស​ច្បង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩
អន្តរជាតិ
តោះ! មកស្វែងយល់អំពីមុខងារថ្មីរបស់ខួរក្បាលកុំព្យូទ័រ (Processor) Microsoft Pluton
អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសថានឹងប្រើច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករ
អន្តរជាតិ
ខ្សែភាពយន្ត Wonder Woman 1984 សម្រេចបញ្ចេញកាលបរិច្ឆេទបញ្ចាំង ទាំងក្នុងរោងកុន និង HBO Max នៅចុងឆ្នាំ២០២០នេះ
អន្តរជាតិ
លោក ដូណាល់ ត្រាំ បណ្តេញនាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី