នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសថានឹងប្រើច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា ច្បាប់ទាំងអស់នឹងត្រូវបានប្រើប្រឆាំងនឹងក្រុមបាតុករដែលបំពាននឹងច្បាប់ ខណៈដែលការតវ៉ាកាន់តែអាក្រក់ទៅៗ ជុំវិញការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងការធ្វើកំណែទម្រង់លើអំណាចព្រះមហាក្សត្រថៃ Maha Vajiralongkorn ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយនឹងការអះអាងបែបនេះក្រុមសកម្មជនបានសម្តែងការព្រួយបារម្ភថា ថៃនឹងប្រើឡើងវិញនូវច្បាប់ដ៏តឹងរឹងរបស់ខ្លួន ដែលអាចឈានដល់ការជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់អ្នកដែលបំពានលើព្រះមហាក្សត្រ។

ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីថៃកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ារាប់ពាន់នាក់បានបាញ់ថ្នាំពណ៌នៅទីស្នាក់ការប៉ូលីសថៃ នៅក្នុងអ្វីដែលពួកគេបាននិយាយថា ជាការឆ្លើយតបទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស មកលើក្រុមបាតុករកាលពីថ្ងៃអង្គារ ដែលជាថ្ងៃនៃការតវ៉ាដ៏ធំបំផុតចាប់តាំងពីខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ប្រាយុទ្ធ បាននិយាយថា «ស្ថានភាពនេះមិនមានភាពប្រសើរទេ។ មានហានិភ័យនៃការកើនឡើងដល់អំពើហឹង្សាកាន់តែច្រើន។ បើមិនដោះស្រាយវាអាចបំផ្លាញប្រទេស និងរាជានិយមជាទីស្រលាញ់របស់យើង»។ «រដ្ឋាភិបាលនឹងពង្រឹងសកម្មភាពរបស់ខ្លួននិងប្រើប្រាស់ច្បាប់គ្រប់មាត្រាទាំងអស់ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមបាតុករដែលបានរំលោភច្បាប់នេះ»៕

អត្ថបទដែលជាប់ទាក់ទង
ភាពតានតឹងបានកើនឡើង ស្របពេលស្អែកនេះក្រុមបាតុករថៃកំពុងត្រៀមធ្វើមហាបាតុកម្ម
អន្តរជាតិ
សភាអាមេរិកបានអនុម័តច្បាប់ ស្តីអំពីការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យា (IoT) ដែលស្ថាប័នរដ្ឋាភិបាលប្រើ
អន្តរជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈានដល់ការប្តឹងឧទ្ធរណ៍​ ដើម្បីរារាំងលទ្ធផលបោះឆ្នោតផ្លូវការនៅរដ្ឋ Pennsylvania
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងប្រកាសជ្រើសរើសគណៈរដ្ឋមន្រ្តីដំបូងរបស់លោកនៅថ្ងៃអង្គារនេះ
អន្តរជាតិ
BREAKING NEWS: កូនប្រុស​ច្បង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩
អន្តរជាតិ
តោះ! មកស្វែងយល់អំពីមុខងារថ្មីរបស់ខួរក្បាលកុំព្យូទ័រ (Processor) Microsoft Pluton
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី