សភាអាមេរិកបានអនុម័តច្បាប់ ស្តីអំពីការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យា (IoT) ដែលស្ថាប័នរដ្ឋាភិបាលប្រើ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

SWIFT NEWS ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

(អន្តរជាតិ)៖ កាលពីខែមីនាដើមឆ្នាំនេះ វិទ្យាស្ថានស្តង់ដារ និងបច្ចេកវិទ្យាជាតិរបស់សហរដ្ឋអាមេរិកត្រូវបានចាត់តាំងឱ្យរៀបចំគោលការណ៍ស្តង់ដារសម្រាប់ឧបករណ៍បច្ចេកវិទ្យា (Internet-of-Things devices) មុននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងស្ថាប័នរបស់ជាតិ។ គោលការណ៍នេះត្រូវបានរៀបចំឡើងដើម្បីការពារសុវត្ថិភាពចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលពេលនេះប្រទេសធំៗជុំវិញពិភពលោកជាច្រើនកំពុងតែមានការព្រួយបារម្ភដោយសារតែឧបករណ៍ទាំងនេះពុំមានស្តង់ដារច្បាស់លាស់ក្នុងការប្រើប្រាស់។

នៅក្នុងច្បាប់ថ្មីនេះទាមទារឱ្យស្ថាប័នរដ្ឋាភិបាល ទិញតែឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនណាដែលបានអនុវត្តទៅតាមស្តង់ដារថ្មីនេះ ដោយតម្រូវឱ្យមានការត្រួតពិនិត្យទៅលើផ្នែកផ្សេងៗរបស់ឧបករណ៍មានដូចជា កូដរបស់កម្មវិធី ការគ្រប់គ្រងលេខសម្គាល់ និងការគ្រប់គ្រងក្នុងពេលដែលត្រូវធ្វើបច្ចុប្បន្នភាព។ ជាងនេះទៅទៀតច្បាប់នេះក៏បានទាមទារឱ្យមានសេចក្ដីរាយការណ៍ជាលម្អិតទាក់ទងទៅនឹងភាពចន្លោះប្រហោងផ្នែកសុវត្ថិភាព និងដំណោះស្រាយចំពោះបញ្ហានេះផងដែរ។

ទោះបីជាច្បាប់នេះត្រូវបានក្រុមអ្នកបច្ចេកវិទ្យាចាត់ទុកថាគឺជាជំហានដ៏ល្អមួយ ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ប៉ុន្តែវានៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយសារតែការអនុវត្តច្បាប់នេះគឺមានតែសម្រាប់ស្ថាប័នរដ្ឋាភិបាលសិនតែប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនជាច្រើននឹងនៅតែបន្តផលិតឧបករណ៍បច្ចេកវិទ្យាដែលពុំមានសុវត្ថិភាពដើម្បីរក្សាតម្លៃឱ្យបានទាបក្នុងការទាក់ទាញអតិថិជន៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ថៃ តាមស្វែងរកពលរដ្ឋខ្លួន ជាង២០០នាក់ ក្រោយមានករណី មនុស្ស៣នាក់ គេចពីកន្លែងធ្វើចត្តាឡីស័ក ហើយរកឃើញថាវិជ្ជមានកូវីដ-១៩
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បើកកិច្ចប្រជុំដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងរងសម្ពាធពីកូវីដ-១៩ និងទណ្ឌកម្មរបស់អន្តរជាតិ
អន្តរជាតិ
លោក Joe Biden តែងតាំងក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមានសុទ្ធតែជាស្ត្រី
ព័ត៌មានជាតិ
ក្រុមហ៊ុន Spotify បានតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលលេខសម្ងាត់ថ្មី បន្ទាប់ពីមានការបែកធ្លាយទិន្នន័យពីជនទីបី
អន្តរជាតិ
កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់
អន្តរជាតិ
ភាពតានតឹងបានកើនឡើង ស្របពេលស្អែកនេះក្រុមបាតុករថៃកំពុងត្រៀមធ្វើមហាបាតុកម្ម
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី