ថៃ តាមស្វែងរកពលរដ្ឋខ្លួន ជាង២០០នាក់ ក្រោយមានករណី មនុស្ស៣នាក់ គេចពីកន្លែងធ្វើចត្តាឡីស័ក ហើយរកឃើញថាវិជ្ជមានកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ ប្រទេសថៃកំពុងធ្វើការស្វែងរកមនុស្សជាង២០០នាក់ នៅតាមខេត្តភាគខាងជើង ឱ្យមកធ្វើតេស្តរកកូវីដ-១៩ជាបន្ទាន់ ដើម្បីបញ្ឈប់ការរីករាលដាល ក្រោយមានជនជាតិថៃ ៣ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ា ចូលមកក្នុងប្រទេសថៃវិញ គេចពីការធ្វើចត្តាឡីស័ក្ត ក្រោយមកក៏បានតេស្តវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

អភិបាលខេត្ត Chiang Rai លោក Prachon Pratsakul ថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ត្រី ៣នាក់ បានគេចពីប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ ដោយមិនបានធ្វើចត្តាឡីស័ក។ លោកបានបន្ថែមថាយ៉ាងហោច៣៥៦នាក់ នៅក្នុងខេត្ត Chiang Rai និងខេត្ត Chiang Mai អាចនឹងប៉ះពាល់ស្រ្តីទាំងនោះ ខណៈនេះមានមនុស្សច្រើនជាង១៥០នាក់ នៅខេត្តភាគខាងជើង ត្រូវបានធ្វើតេស្ដអវិជ្ជមាន COVID-19។

ប្រទេសថៃមានវិធានការណ៍ និងការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង ស្របពេលប្រទេសនេះមានអ្នកឆ្លង COVID-19 សរុប៣,៩៩៨នាក់ ក្នុងនោះស្លាប់៦០នាក់ និងជាសះស្បើយឡើងវិញ ៣,៨០៣នាក់៕

អត្ថបទដែលជាប់ទាក់ទង
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យអប់រំ និងបច្ចេកវិទ្យា
អន្តរជាតិ
ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោតតំណែង​ជាក្រុមប្រឹក្សា​ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌អាមេរិក អះអាងថាគ្មានភស្តុតាងនៃការលួចបន្លំ សន្លឹកឆ្នោត ដូចដែល ដូណាល់ ត្រាំ ចោទប្រកាន់នោះឡើយ
អន្តរជាតិ
ក្រុមហ៊ុនផលិតកម្មវិធីល្បីៗដូចជា Master Chef និង The Voice ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន
អន្តរជាតិ
អភិបាលក្រុងស៊ូវ៉ុនថា​ កម្ពុជាតូចមែន​ ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ​
អន្តរជាតិ
សត្វ​ដំរី​ ឈ្មោះKaavan ធ្វើ​ឲ្យ​កាសែត​អន្តរជាតិ​ធំៗ ចាប់អារម្មណ៍ ចុះផ្សាយ​ព្រោងព្រាត​
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី