ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោតតំណែង​ជាក្រុមប្រឹក្សា​ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ជាប្រវត្តិសាស្ត្រលើកដំបូង ក្នុងរយៈពេល ៤០ឆ្នាំមកហើយ ដែលស្ត្រីដើមកំណើតខ្មែរម្នាក់ គឺលោកស្រី Suely Saro អាយុ៣៩ឆ្នាំ ក្លាយជាស្ត្រីខ្មែរ-អាមេរិកាំងដំបូង ដែលមានប្រជាប្រិយភាព អាចដណ្តើមបានជ័យជម្នះលើការបោះឆ្នោតប្រជែងយកតំណែងជាក្រុមប្រឹក្សាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយលោកស្រី បានផ្តួលលោក Dee Andrews ដែលកំពុងកាន់តួនាទី។ លទ្ធផលឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ លោកស្រី Suely Saro ទទួលបាន សំឡេងឆ្នោតគាំទ្រ៥៩.៨% ខណៈគូប្រជែងគាត់ទទួលបានសំឡេងឆ្នោតត្រឹម៤០.២%។ 

តាមការប៉ាន់ប្រមាណ មានប្រជាជន ដើមកំណើតខ្មែរ ចន្លោះពី៥ម៉ឺនទៅ៧ម៉ឺននាក់ កំពុងរស់នៅក្នុងទីក្រុងឡុងប៊ិច ដែលខ្មែរ-អាមេរិកកាំងខ្លះបានទៅរស់នៅចាប់តាំងពីដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧០ និងនៅពេលប្រទេសកម្ពុជា បានធ្លាក់ក្រោមការតគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រី Suely Saro កើតនៅក្នុងជំរុំជនភៀសខ្លួន-ថៃ បន្ទាប់ពីឪពុកម្តាយរបស់លោកស្រីបានរត់គេចពីអំពើប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានបន្តទៅរស់នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលជាមាតុភូមិទី២ថ្មី សម្រាប់គ្រួសារលោកស្រី និងជនភៀសខ្លួនខ្មែររាប់ពាន់នាក់ផ្សេងទៀត។

នៅមុនពេលចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងគាំទ្រ លោកស្រី Suely Saro បានដាក់សំណួរ​ខ្លួនឯងថា៖ «ហេតុអ្វីត្រូវសម្រេចចិត្តចូលរួមប្រកួតប្រជែង​ ក្នុងពេលដែលសហគមន៍ខ្មែរ នៅទីក្រុងឡុងប៊ិច កំពុងបែកបាក់ធ្លាក់ទន់ខ្សោយ​យ៉ាងនេះ? តើមានអ្វីជាទីសង្ឃឹម?»។ លោកស្រីបន្តថា៖ «តាំងពីខ្ញុំចូលធ្វេីការបម្រើសហគមន៍ខ្មែរ​ គឺឃើញតែការបែកបាក់​ និងឮតែពាក្យនិន្ទាគ្នា។ ទោះបីជាយ៉ាងណា​ ខ្ញុំតែងមានជំនឿថា​ មនុស្សខ្មែរមានអានុភាពពិសេសណាស់​។ ថ្ងៃមួយនោះ អានុភាពខ្មែរនឹងធ្វើឱ្យមានការកោតស្ងប់ស្ងែងនៅ​ក្នុងទី​ក្រុងឡុងប៊ិច។ ជំនឿនេះហើយ ដែលជាកត្តាជំរុញឱ្យ​ខ្ញុំតាំងចិត្តសាកល្បង​ប្រកួតប្រជែងយកតំណែង​ ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច សង្កាត់៦នេះ»។

លោកស្រី Suely Saro បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ដោយទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកអប់រំ។ លោកស្រីមានប្រវត្តិការងារជាសមាជិក​មហាវិទ្យាល័យផ្នែកសង្គម នៃសាកលវិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ា។ ស្វាមីរបស់លោកស្រី គឺលោក សារ៉ូ ស៊ីវុត្ថា ហៅ សារ៉ូ សុវិជ័យ អតីតសកម្មជននិស្សិតនៃបក្សប្រឆាំងដ៏សកម្មក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីលោករត់ភៀសខ្លួនចេញពីកម្ពុជា ហើយស្វែងរកសិទ្ធិជ្រកកោននយោយបាយនៅសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: វិទ្យុបារាំង RFI ​នឹងផ្អាកការផ្សាយដោយសារកូវីដ១៩​
ព័ត៌មានជាតិ
សម្តេច ទៀ បាញ់៖ «ខ្ញុំ និងសហការីទាំងអស់ អវិជ្ជមានកូវីដ១៩»
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​គោរពថ្លែងអំណរគុណស​ម្តេច​តេជោ​ ហ៊ុន សែន ​ដែលបានឧបត្ថម្ភថវិកា​ ៨០លានរៀល​ និងម៉ាស់ចំនួន ១លានម៉ាស់ ​ដល់រដ្ឋបាលខេត្តសៀមរាប​
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្ន​ ​អគារកាណាឌីយ៉ា ​និងធនាគារ កាថេយូណាយ​ធីត ​​បន្ទាប់ពីរកឃើញករណីឆ្លងកូវីដថ្មី២នាក់​​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​បង្ហាញមនោសញ្ចេត​នា​យ៉ាង​ជ្រៀល​ជ្រៅ​បំផុត​ ​ជូនចំពោះក្រុមគ្រូពេទ្យជួរមុខ​
ព័ត៌មានជាតិ
កម្ពុជានាំចេញផលិតផលកសិកម្ម ​ក្រៅពីអង្ករ ​បានចំនួនជាង ​៥លានតោន ​ក្នុងរយៈពេល​១១ខែ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី