ឯកឧត្តម ហ៊ុន ម៉ានី ​បង្ហាញមនោសញ្ចេត​នា​យ៉ាង​ជ្រៀល​ជ្រៅ​បំផុត​ ​ជូនចំពោះក្រុមគ្រូពេទ្យជួរមុខ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ជាតំណាងរាស្ត្រនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃនេះបានផ្ញើសារថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យកម្ពុជា ដែលខំជម្នះ ព្យាបាល ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ 

ឯកឧត្តម ហ៊ុន ម៉ានី សរសេរថា៖ «ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខមាលភាពសង្គមយើង ជាពិសេស ក្នុងដំណាក់កាលចុងក្រោយថ្មីៗនេះ។ ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរីករាលដាលជំងឺកូវីដ១៩ នេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យយើងទាំងអស់»។ 

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមបានថ្លែងអំណរគុណជាអនេក ជូនចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

«ខ្ញុំសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា យើងនឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ»៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចូលរួមសម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ថ្ងៃនេះ ៣​ធ្នូ ខួប ៤២​ឆ្នាំ​នៃ​កាសែត​រដ្ឋ SPK បច្ចុប្បន្ន AKP
ព័ត៌មានជាតិ
TOP NEWS: វិទ្យុបារាំង RFI ​នឹងផ្អាកការផ្សាយដោយសារកូវីដ១៩​
ព័ត៌មានជាតិ
សម្តេច ទៀ បាញ់៖ «ខ្ញុំ និងសហការីទាំងអស់ អវិជ្ជមានកូវីដ១៩»
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​គោរពថ្លែងអំណរគុណស​ម្តេច​តេជោ​ ហ៊ុន សែន ​ដែលបានឧបត្ថម្ភថវិកា​ ៨០លានរៀល​ និងម៉ាស់ចំនួន ១លានម៉ាស់ ​ដល់រដ្ឋបាលខេត្តសៀមរាប​
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្ន​ ​អគារកាណាឌីយ៉ា ​និងធនាគារ កាថេយូណាយ​ធីត ​​បន្ទាប់ពីរកឃើញករណីឆ្លងកូវីដថ្មី២នាក់​​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី