ថ្ងៃនេះ ៣​ធ្នូ ខួប ៤២​ឆ្នាំ​នៃ​កាសែត​រដ្ឋ SPK បច្ចុប្បន្ន AKP​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា SPK បាន​បង្កើត​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​១៩៧៨ មុនពេល​ប្រទេស​កម្ពុជា រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ កាសែត​នេះ ត្រូវបាន​បង្កើតឡើង ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន​។ បច្ចុប្បន្ន ទីភ្នាក់ងារសារព័ត៌មាន SPK បាន​ប្តូរ​ឈ្មោះ​មកជា AKP ស្ថិតក្រោម​ចំណុះ​ក្រសួង​ព័ត៌មាន​។ 

​ដំបូង​ឡើយ អង្គភាព​ព័ត៌មាន SPK មាន​លោក ជ័យ សា​ផុន ជា​អគ្គនាយក បន្ទាប់មកទៀត មាន​ឯកឧត្តម ឯម សំអាន ជា​អគ្គនាយក​។ ថ្នាក់ដឹកនាំ​ទាំងពីរ​រូប បានធ្វើ​មរណកាល​ហើយ​។ ឯកឧត្តម ឯម សំអាន ក្រោយមក​ក្លាយជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មុនពេល​លោក​បាន​លាចាក​ពី​យើង​។​

​លោក ខៀវ កូ​ឡា ជា​ប្អូនប្រុស​របស់​ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ហើយ​ធ្លាប់​ធ្វើការ​នៅ​អង្គភាព SPK ដែរ សរសេរ​សារ​ថា​៖ «​យើងខ្ញុំ​អ្នកសារព័ត៌មាន​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត សូម​ចងចាំ​ជា​ដរាប​នូវ​គុ​ណូ​ប​ការ​:​របស់លោក​ក្នុងការ​ខិតខំ​ស្តារ និង​កសាង​ឡើងវិញ​វិស័យ​សារព័ត៌មាន​កម្ពុជា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩»​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បង្ហោះ​រូបភាព​ថា​៖ «​អបអរសាទរ​! ខួប​លើក​ទី​៤២​ឆ្នាំ ថ្ងៃកំណើត ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា SPK-AKP ៣ ធ្នូ ១៩៧៨-២០២០»៕​

អត្ថបទដែលជាប់ទាក់ទង
បាត់ដំណឹងយូរ! ​សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ យ៉ាងណាហើយ?​
ព័ត៌មានជាតិ
ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ
ព័ត៌មានជាតិ
អស់ទាស់! អាយុ៥៣ឆ្នាំ ក្លាយជាយាយគេហើយ តែរូបសម្រស់វិញក្មេងជាងវ័យ
ព័ត៌មានជាតិ
BEST TV: បិទបណ្តោះអាសន្ន ២ទីតាំង និងបើកឡើងវិញ២ទីតាំងដោយសារកូវីដ១៩
ព័ត៌មានជាតិ
ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានលុបបិទកែ មកជាផ្លូវសម្រាប់យានយន្តវិញហើយ
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចូលរួមសម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី