(ភ្នំពេញ)៖ នៅថ្ងៃនេះ ក្រុមការងារផ្លូវបានចាក់កៅស៊ូបិទផ្លូវដែក សម្រាប់ដឹកអ្នកដំណើរចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។ ការលុបកែសម្រួលឡើងវិញនេះ ដោយសារតែមួយរយៈចុងក្រោយនេះ មិនមានអ្នកនិយមធ្វើដំណើរដោយរថភ្លើងទៅកាន់ព្រលានយន្តហោះ។ ខណៈការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈនៅជាទម្លាប់ថ្មីសម្រាប់ប្រជាជន ដែលត្រូវការពេលបន្សាំរបៀបប្រើប្រាស់ កន្លងមក ផ្លូវដែកនៅកណ្តាលផ្លូវសម្រាប់ធ្វើដំណើរដោយយានយន្តនេះ គឺម្តងម្កាលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕






