ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ បុរសម្នាក់ដែលរស់នៅក្នុងរដ្ឋកាលីហ្វរញ៉ា ត្រូវបានតុលាការនៅក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន កាត់ទោសកាលពីដើមសប្តាហ៍នេះឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងស្ថិតនៅក្រោមការតាមដានរបស់អាជ្ញាធរចំនួន៧ឆ្នាំទៀត បន្ទាប់ពីគាត់បានចេញពីពន្ធនាគារ។ បន្ថែមលើនេះទៀត តុលាការក៏បានធ្វើការផាកពិន័យ និងបង្គាប់ឱ្យគាត់បង់ប្រាក់ចំនួន ២៥៩,៣២៣ដុល្លារ និងត្រូវចុះឈ្មោះចូលក្នុងបញ្ជីអ្នកបៀតបៀនផ្លូវភេទផងដែរ។

បុរសដែលគេស្គាល់ឈ្មោះថា Ryan S. Hernandez អាយុ២១ឆ្នាំ បានឆ្លើយសារភាពចំពោះមុខតុលាការទាក់ទងនឹងការឆបោកដោយប្រើកុំព្យូទ័រ និងការកាន់កាប់រូបភាពអាសអាភាសរបស់កុមារ។ Hernandez ត្រូវបានរកឃើញថាបានលួចចូលទៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុន Nintendo ហើយបានលួចទាញយកទិន្នន័យជាច្រើនកាលពីឆ្នាំ២០១៦។ ដោយសារតែពេលនោះរូបគាត់នៅជាកុមារភាពនៅឡើយ អាជ្ញាធរគ្រាន់តែធ្វើការណែនាំ និងឱ្យរូបគាត់ព្រមទាំងឪពុកម្ដាយធ្វើកិច្ចសន្យាបញ្ឈប់ការជ្រៀតចូលទៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុនទៀត។

ផ្ទុយពីការណែនាំរបស់អាជ្ញាធរ នៅក្នុងខែមិថុនា ឆ្នាំ២០១៨ Hernandez បានចាប់ផ្ដើមធ្វើការវាយប្រហារចូលទៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុន Nintendo ជាថ្មីម្ដងទៀត ហើយគាត់បានទាញយកទិន្នន័យសម្ងាត់ជាច្រើនទាក់ទងនឹងហ្គេម ឧបករណ៍ហ្គេម និងកម្មវិធីសម្រាប់បង្កើតហ្គេមជាដើម។ នៅពេលដែលអាជ្ញាធរធ្វើការឆែកឆេរផ្ទះរបស់គាត់ ពួកគេបានរកឃើញឯកសារទិន្នន័យរាប់ពាន់របស់ក្រុមហ៊ុន Nintendo និងរូបភាពអាសអាភាសរបស់កុមារក្រោមអាយុផងដែរ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីណែនាំពីការចេញ-ចូលក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់កូវីដ១៩
ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ​សិស្សថ្នាក់បឋមដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ ​មិនតម្រូវឲ្យធ្វើតេស្តឡើងថ្នាក់ទេ ​ប៉ុន្តែមានឱកាសមួយទៀត!​
ព័ត៌មានជាតិ
ស.ស.យ.ក. ឧបត្ថម្ភម៉ាស់ សាប៊ូ លាងដៃ ​និងបដាអប់រំផ្សព្វផ្សាយដល់សាខាទាំង២៥ រាជធានី-ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩​
ព័ត៌មានជាតិ
ស្ត្រីសម្រាលកូនចំនួន ៧០១៤នាក់ ​ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់ រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈបេឡាជាតិ សន្តិសុខសង្គម​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ​ការដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ​បានចាប់ផ្តើមហើយ​
ព័ត៌មានជាតិ
បាត់ដំណឹងយូរ! ​សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ យ៉ាងណាហើយ?​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី