(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែធ្នូនេះ បានចេញសេចក្ដីណែនាំ ស្តីពី ការគាំទ្រដំណើរការសិក្សារបស់សិស្ស សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងអំឡុងពេលឈប់សម្រាកខែធ្នូ ឆ្នាំសិក្សា២០១៩-២០២០ និងត្រៀមបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១។
ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់សិស្សដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ ក្រសួងមិនតម្រូវឲ្យមានការធ្វើតេស្តឡើងថ្នាក់នៅដំណាច់ឆ្នាំសិក្សាទេ ប៉ុន្តែតម្រូវឲ្យមានការជំរុញការសិក្សាបន្ថែមទៀត និងការធ្វើតេស្តឡើងថ្នាក់នៅដើមបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១៕
ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំដូចខាងក្រោម៖





