អតីតប្រធានាធិបតីបារាំងលោក Giscard d’Estaing អាយុ៩៤ឆ្នាំ ស្លាប់ដោយសារកូវីដ១៩​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំងលោក Valery Giscard d’Estaing ដែលបានដឹកនាំប្រទេសបារាំងចូលទៅក្នុងយុគសម័យទំនើប និងជាស្ថាបត្យករដ៏សំខាន់នៃការធ្វើសមាហរណកម្មអឺរ៉ុបនៅដើម ទសវត្សរ៍ឆ្នាំ១៩៧០ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៩៤ឆ្នាំ បន្ទាប់ពីបានតស៊ូនឹងជំងឺកូវីដ១៩មួយរយៈ។

លោកអតីតប្រធានាធិបតីបារាំង Giscard ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាច្រើនដងក្នុងមួយខែចុងក្រោយនេះ។ ក្រុមគ្រួសារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖ «ស្ថានភាពសុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ហើយគាត់បានទទួលមរណភាពដោយសារការធ្វើទុក្ខពីជំងឺកូវីដ១៩»។

លោក Giscard ជាមេដឹកនាំបារាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ១៩៨១ ហើយបានក្លាយជាប្រធានាធិបតីនៅអាយុ៤៨ឆ្នាំ គឺជាឥស្សរជនវ័យក្មេងបំផុត ដែលបានជាប់ឆ្នោតនៅសតវត្សរ៍ទី២០ និងបានចាប់ផ្តើមបង្កើតការកំណែទម្រង់បែបរ៉ាឌីកាល់មួយ ដែលរួមមានការធ្វើឱ្យស្របច្បាប់នៃការរំលូតកូន ការធ្វើសេរីភាវូបនីយកម្មនៃការលែងលះ និងការបន្ថយអាយុបោះឆ្នោតដល់អាយុ១៨ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សហរដ្ឋអាមេរិក​ សម្រេច​រឹតបន្តឹង​ទិដ្ឋាការ​ធ្វើដំណើរ​ សម្រាប់​សមា​ជិ​ក​បក្សកុម្មុយនិស្ត​ចិន​
ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍! ​ក្រឡាប់ឡានសង្រ្គោះ​បន្ទាន់​ដឹក​សពជនជាតិចិនម្នាក់ ​និង​សំណាក​កូវីត១៩​ ចំនួន៣កេស​ ពីព្រះសីហនុមកភ្នំពេញ
ព័ត៌មានជាតិ
វីដេអូសកម្មភាព ឯកឧត្តម ឆែម សាវុធ ពេលចូលប្រជុំជាមួយសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
វិភាគ៖ វាសនាស្វាយ៣មែកនៃ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលទទួល បានសិទ្ធិធ្វើនយោបាយ ហើយអ្នកខ្លះហេតុអ្វីនៅស្ងប់ស្ងាត់?
ព័ត៌មានជាតិ
ក្រសួងការងារ ចេញប្រកាសស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២១
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាលវាយតម្លៃថា ប្រភពមេរោគកូវីដ១៩នៃ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» អាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី