គ្រោះថ្នាក់ចរាចរណ៍! ​ក្រឡាប់ឡានសង្រ្គោះ​បន្ទាន់​ដឹក​សពជនជាតិចិនម្នាក់ ​និង​សំណាក​កូវីត១៩​ ចំនួន៣កេស​ ពីព្រះសីហនុមកភ្នំពេញ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះសីហនុ)៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ០៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា។ 

ហេតុការណ៍នេះកើតឡើងដោយរថយន្តមួយគ្រឿងម៉ាក MAXUSV80 (រថយន្តសង្រ្គោះបន្ទាន់AMBULANCE) ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ (នៅក្នុងរថយន្តមានដឹកសពជនជាតិចិនម្នាក់និងសំណាកកូវីត១៩ ចំនួន ០៣កេសដើម្បីយកទៅធ្វើតេសនិងពិនិត្យនៅភ្នំពេញ។

សូមបញ្ជាក់ថា ចំពោះសំណាកទាំង០៣កេសនោះពុំមានការបែក រឺដាច់រហែកទេ។ 

ក្រោយកើតហេតុសាកសព និងសំណាកកូវីត១៩ ត្រូវបាន​រថយន្ត​សាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ រីឯអ្នកបើកបររថយន្ត​សាមុយបង្កមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងរថយន្តបានបុកពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ (សណ្តោងរឺម៉កលក់ផ្កា) ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។

ហេតុការណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ និងប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភពមន្ទីរព័ត៌មានខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្លង​ថ្មី ៤​នាក់​ទៀត រីឯ​អ្នក​ធ្វើតេស្ត កើនឡើង​ដល់​ជិត ៩៨០០ នាក់
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចយក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​យក​សំណាក ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
ខេត្ត​ព្រះសីហនុ ត្រៀម​អាគារ ៣​ទីតាំង សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
ម្ចាស់កាសែតប្រឆាំងដ៏ល្បី លោក Jimmy Lai ត្រូវប៉ូលិសហុងកុងចាប់ឃុំខ្លួនពីបទឆបោក
ព័ត៌មានជាតិ
TOP NEWS: សហរដ្ឋអាមេរិក​ សម្រេច​រឹតបន្តឹង​ទិដ្ឋាការ​ធ្វើដំណើរ​ សម្រាប់​សមា​ជិ​ក​បក្សកុម្មុយនិស្ត​ចិន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី