(ហុងកុង)៖ មហាសេដ្ឋីហុងកុង និងជាម្ចាស់កាសែតប្រឆាំងល្បី លោក ជីម មីឡៃ (Jimmy Lai) ត្រូវបានបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំង ក្រោមការចោទប្រកាន់ពីបទឆបោក។ នេះបើតាមការចេញផ្សាយរបស់ CNA នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។
លោក ឡៃ អាយុ៧៣ឆ្នាំ ជាម្ចាស់សារព័ត៌មាន Apple Daily ជាកាសែតពេញនិយមមួយដែលរិះគន់អាជ្ញាធរមិនសំចៃ។ លោក ឡៃ ព្រមទាំងនាយកប្រតិបត្តិ ពីររូបទៀតរួមមានលោក Royston Chow និងលោក Wong Wai-keung ប្រឈមនឹងការចោទប្រកាន់ពីបទឆបោក ដែលត្រូវបានប្រើក្នុងគោលបំណង ដែលមិនត្រូវបានអនុញ្ញាតនៅក្នុងកិច្ចសន្យាជួល។
មន្ត្រីប៉ូលិសបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ Apple Daily កាលពីខែសីហា និងបានចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ជាច្រើនរូប ក្រោមការចោលប្រកាន់ពីបទគប់គិតជាមួយកម្លាំងបរទេស ដែលបានចែងនៅក្នុងច្បាប់សន្តិសុខជាតិថ្មី។ រហូតមកដល់ពេលនេះគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសន្តិសុខជាតិណាមួយឡើយ៕



