(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សា លើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមរយៈវីដេអូនេះបានបង្ហាញថា ឯកឧត្តម ឆែម សាវុធ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ-១៩ ដូចជាការឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល ការលាងដៃដោយទឹកអាកុល និងការវាស់កម្តៅ។ សូមទស្សនាវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញដោយក្រសួងមហាផ្ទៃ៖


