អស់ទាស់! អាយុ៥៣ឆ្នាំ ក្លាយជាយាយគេហើយ តែរូបសម្រស់វិញក្មេងជាងវ័យ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ឥណ្ឌូនេស៊ី)៖ ដូចពាក្យចាស់ពោលថា ខ្ញីកាន់តែចាស់ កាន់តែហឹរ មែន ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលមានវ័យ៥៣ឆ្នាំហើយ បានធ្វើឱ្យអ្នកលេងអ៊ីនធើណែតទូទាំងពិភពលោកស្រឡាំងកាំងនឹងរូបសម្រស់មិនចេះចាស់ និងមានសុខភាពល្អ មិនចាញ់ក្មេងៗសម័យឥឡូវនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ម៉ាឡេស៊ី SAYS បានឱ្យដឹងថាស្ត្រីរូបនេះមានឈ្មោះ Puspa Dewi អាយុ៥៣ឆ្នាំ មកពីទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ លោកស្រី Puspa តែងតែត្រូវបានមហាជនជាច្រើនយល់ច្រឡំថាលោកស្រីជាគូស្នេហ៍របស់កូនប្រុសខ្លួន រាល់ពេលដែលលោកស្រីបង្ហោះរូបថតជាមួយកូនប្រុសម្តងៗ។

លោកស្រី Puspa បានរៀបការតាំងពីឆ្នាំ១៩៩៣ និងមានកូនប្រុសចំនួន២នាក់ជាចំណងដៃ។ យ៉ាងណាមិញព្រោះតែរូបសម្រស់មិនចេះចាស់របស់លោកស្រី រូបភាពមួយសន្លឹកដែលលោកស្រីបានថតរូបជាមួយកូនប្រុសច្បងនិងចៅប្រុស ធ្វើឱ្យអ្នកលេងអ៊ីនធើណែតជាច្រើនយល់ច្រឡំថា លោកស្រីជាគូស្នេហ៍របស់កូនប្រុសខ្លួនឯងទៅវិញ។

នៅពេលនិយាយអំពីអាថ៌កំបាំងនៃការថែរក្សាយុវវ័យរបស់លោកស្រី Puspa វិញយោងទៅតាមការចុះផ្សាយរបស់ CGTN លោកស្រីបរិភោគរបបអាហារដែលមានតុល្យភាព និងធ្វើលំហាត់ប្រាណរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះស្ត្រីវ័យ៥៦ឆ្នាំរូបនេះមានសុខភាពល្អ និងតែងតែរស់នៅប្រកបដោយគំនិតវិជ្ជមាន។

លោកស្រី Puspa បាននិយាយថា «ការដែលរស់នៅជាមួយមនុស្សជាទីស្រលាញ់ និងធ្វើអ្វីដែលខ្ញុំពេញចិត្តសម្រាប់ការរស់នៅ ក៏ជួយឱ្យខ្ញុំមានអារម្មណ៍ក្មេងផងដែរ។ លោកស្រីបន្តថា «មានមនុស្សជាច្រើនលាន់មាត់ថា ពេលដែលខ្ញុំកាន់តែមានវ័យជ្រេ មនុស្សជាច្រើនឃើញថាខ្ញុំកាន់តែមានភាពវ័យក្មេង ហើយខ្ញុំគិតថាជាការពិតព្រោះពេលនេះខ្ញុំសប្បាយចិត្តជាងមុន ខណៈកូនៗពួកគេបានធំដឹងក្តីហើយខ្ញុំចាប់ផ្តើមបើកអាជីវកម្មដែលខ្ញុំស្រឡាញ់»។

គួរបញ្ជាក់ថាលោកស្រីPuspa មានចំនួនអ្នកគាំទ្រនៅលើអ៊ីនស្តាក្រាមចំនួន ៤៧ម៉ឺននាក់ ហើយរីតែងតែធ្វើការបង្ហោះរូបភាពបង្ហាញសកម្មភាពប្រចាំថ្ងៃលោកស្រី ទៅកាន់អ្នកគាំទ្រ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងអប់រំ៖ ​សិស្សថ្នាក់បឋមដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ ​មិនតម្រូវឲ្យធ្វើតេស្តឡើងថ្នាក់ទេ ​ប៉ុន្តែមានឱកាសមួយទៀត!​
ព័ត៌មានជាតិ
ស.ស.យ.ក. ឧបត្ថម្ភម៉ាស់ សាប៊ូ លាងដៃ ​និងបដាអប់រំផ្សព្វផ្សាយដល់សាខាទាំង២៥ រាជធានី-ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩​
ព័ត៌មានជាតិ
ស្ត្រីសម្រាលកូនចំនួន ៧០១៤នាក់ ​ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់ រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈបេឡាជាតិ សន្តិសុខសង្គម​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ​ការដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ​បានចាប់ផ្តើមហើយ​
ព័ត៌មានជាតិ
បាត់ដំណឹងយូរ! ​សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ យ៉ាងណាហើយ?​
ព័ត៌មានជាតិ
ជនអនាមិកដែលបានចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុន Nintendo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី