TOP NEWS: ក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្ន​ ​អគារកាណាឌីយ៉ា ​និងធនាគារ កាថេយូណាយ​ធីត ​​បន្ទាប់ពីរកឃើញករណីឆ្លងកូវីដថ្មី២នាក់​​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន អគារកាណាឌីយ៉ា ផ្លូវមុន្នីវង្ស និងធនាគារ កាថេ យូណាយធីត សាខាផ្លូវសម្ដេចប៉ាន រាជធានីភ្នំពេញ បន្ទាប់ពីមានករណីឆ្លងចូលសហគមន៍ ០២នាក់ថ្មី ក្នុងនោះម្នាក់ជាបុគ្គលិកធនាគារកាថេយូណាយធីត។

សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងស្ត្រីជនជាតិខ្មែអាយុ ២១ឆ្នាំ មានអាសយដ្ឋានរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ និងជាបុគ្គលិកធនាគារកាថេយូណាយធីត រាជធានីភ្នំពេញ។

បច្ចុប្បន្នស្ត្រីទាំង២នាក់ ត្រូវបានឲ្យព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានលុបបិទកែ មកជាផ្លូវសម្រាប់យានយន្តវិញហើយ
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចូលរួមសម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ថ្ងៃនេះ ៣​ធ្នូ ខួប ៤២​ឆ្នាំ​នៃ​កាសែត​រដ្ឋ SPK បច្ចុប្បន្ន AKP
ព័ត៌មានជាតិ
TOP NEWS: វិទ្យុបារាំង RFI ​នឹងផ្អាកការផ្សាយដោយសារកូវីដ១៩​
ព័ត៌មានជាតិ
សម្តេច ទៀ បាញ់៖ «ខ្ញុំ និងសហការីទាំងអស់ អវិជ្ជមានកូវីដ១៩»
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​គោរពថ្លែងអំណរគុណស​ម្តេច​តេជោ​ ហ៊ុន សែន ​ដែលបានឧបត្ថម្ភថវិកា​ ៨០លានរៀល​ និងម៉ាស់ចំនួន ១លានម៉ាស់ ​ដល់រដ្ឋបាលខេត្តសៀមរាប​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី