(ភ្នំពេញ)៖ វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣ ខែធ្នូនេះ បានប្រកាសផ្អាកការផ្សាយបណ្តោះអាសន្ន ដោយសារការិយាល័យរបស់វិទ្យុស្ថិតនៅក្នុងអគារកាណាឌីយ៉ា ដែលមានអ្នកជំងឺកូវីដ១៩។
សេចក្ដីជូនដំណឹងរបស់វិទ្យុបារាំងអន្តរជាតិ RFI ដូចតទៅ៖ សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ។ វិទ្យុបារាំងអន្តរជាតិ RFI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់លោកអ្នក។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុយើងនឹងជូនដំណឹងដល់លោកអ្នកនាពេលក្រោយទៀត។ ជួបគ្នាពេលក្រោយ!៕




