(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែប្តឹងឧទ្ធរណ៍ ពីការច្រានចោលរបស់ចៅក្រមសហព័ន្ធ ចំពោះកិច្ចខំប្រឹងប្រែងយុទ្ធនាការរបស់លោក ដើម្បីរារាំងការទទួលស្គាល់ជាផ្លូវការ នូវលទ្ធផលបោះឆ្នោតនៅ Pennsylvania។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ និងដើមបណ្តឹងផ្សេងទៀត បានជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍ទៅតុលាការ ក្រោយចៅក្រមសហព័ន្ធម្នាក់ បានចេញដីកាច្រានចោលពាក្យបណ្ដឹង ដែលលោកដូណាល់ ត្រាំ និងដើមបណ្តឹងផ្សេងទៀទចោទប្រកាន់ពីភាពមិនប្រក្រតីនូវសន្លឹកឆ្នោតដែលបានបោះតាមប្រៃសណីយរាប់លានសន្លឹក។
មេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ គឺលោក រូឌី ជូលីអានី (Rudy Giuliani) បានបង្ហាញខ្លួននៅក្នុងតុលាការជាលើកដំបូងដើម្បីជំទាស់នឹងរឿងក្តីនេះកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះផងដែរលោក ត្រាំ ក៏បានស្នើសុំឱ្យតុលាការដកសិទ្ធិអ្នកបោះឆ្នោតជិត ៧ លាននាក់ ថែមទៀតផង៕



