បងប្អូនខ្មែរនៅកូរ៉េប្រយ័ត្ន! ​អាជ្ញាធរ សុខាភិបាលកូរ៉េព្រមានពីរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ​អាចពី៣០០ ទៅ៤០០ករណីក្នុងមួយថ្ងៃ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅដើមសប្តាហ៍នេះបានផ្សព្វផ្សាយព័ត៌មានពីប្រទេសកូរ៉េខាងត្បូងរកឃើញករណីកូវីដ១៩ លើសពី​២០០​ករណីជាប់ៗគ្នា និងអាចពី៣០០ ទៅ៤០០ ករណីក្នុងមួយថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អាជ្ញាធរសុខាភិបាលកូរ៉េបានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងអាចប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រលកថ្មីមួយទៀតក្នុងរយៈពេលមួយ​ខែ​ខាងមុខ ដោយសារការឆ្លងជាចង្កោមហាក់មិនមានសញ្ញានៃការថយចុះ ហើយការជួបជុំនាឱកាសពិធីបុណ្យនានាចុងឆ្នាំ អាចបង្កឱ្យមានការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩នេះ។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KCDA) បាននិយាយថាបើតាមការព្យាករណ៍របស់អ្នកជំនាញ គេរំពឹងថាចំនួនករណីឆ្លងថ្មីនឹងកើនដល់ពី ៣០០ ទៅ​៤០០ករណី ក្នុងអំឡុងពេលនៃរដូវរងា និងរដូវផ្តាសាយខាងមុខ អាចក្នុងពីពីរទៅបួនសប្តាហ៍ខាងមុខ ដោយសារកម្មវិធីនានាចុងឆ្នាំ និងការប្រឡងចូលមហាវិទ្យាល័យទូទាំងប្រទេសដែលគ្រោងធ្វើនៅដើមខែធ្នូខាងមុខផងដែរ។

ជាការកត់សម្គាល់ ករណីឆ្លងថ្មីលើសពី២០០ ករណីតាំងពីថ្ងៃសៅរ៍មកនោះ ជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៧៣ ថ្ងៃចុងក្រោយ ខណៈដែលការកើនឡើងករណីឆ្លងកូវីដ-១៩ថ្មីលើសពី ១០០ ករណីនេះមានរយៈពេល ៩ ថ្ងៃជាប់ៗគ្នាហើយ។

អាជ្ញាធរសុខាភិបាលលើកឡើងថា ការកើនឡើងគំហុកនេះ គឺដោយសារតែការឆ្លងជាសហគមន៍ចេញពីការជួបជុំគ្នាលក្ខណៈឯកជន និងនៅតាមទីសាធារណៈនានាទូទាំងប្រទេស ដែលនាំឱ្យមានការពិបាកក្នុងការតាមដានប្រភពឆ្លង ដើម្បីធ្វើចត្តាឡីស័កជាដើម។ ក្នុងនោះដែរ អាជ្ញាធរសុខាភិបាលបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលពិចារណាលើការបង្កើនការរឹតបន្តឹងវិធានការគម្លាតសង្គមពីកំរិត ១ ដល់កំរិត ១.៥ ដែលគួរតែចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយនឹងការពិចារណាក្នុងការតម្លើងវិធានការគម្លាតសង្គមទូទាំងប្រទេសទៅកម្រិត ១.៥ វិញនោះ គេសង្កេតឃើញថា តំបន់មួយចំនួនបានធ្វើការតម្លើងវិធានការគម្លាតសង្គមរបស់ខ្លួនទៅកម្រិត ១.៥ រួចទៅហើយ រួមមានទីក្រុងឆូណាន (Cheonan) អាសាន (Asan) ទីក្រុងវ៉ុនជូ (Wonju) ទីក្រុងស៊ុនឆុន (Suncheon) ទីក្រុងខ្វាងយ៉ាង (Gwangyang) និងយ៉ូស៊ូ (Yeosu)។ ក្នុងនោះដែរ ក្រសួងការពារជាតិកូរ៉េបាននិយាយថា ក្រសួងនឹងធ្វើការតម្លើងវិធានការគម្លាតសង្គមកម្រិត ១.៥ សម្រាប់អង្គភាពយោធានៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល និងខេត្តហ្គាងវ៉ុនភាគខាងកើត (Gangwon) រយៈពេល ២ សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ៕

អត្ថបទដែលជាប់ទាក់ទង
លោក ដូណាល់ ត្រាំ បណ្តេញនាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក
អន្តរជាតិ
Zoom បន្ថែមមុខងារសុវត្ថិភាព មួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing
អន្តរជាតិ
ក្រុមហ៊ុន Moderna អះអាងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ការជំងឺ COVID-19
អន្តរជាតិ
បាតុករថៃ ៦នាក់ត្រូវគ្រាប់កាំភ្លើង រាប់សិបនាក់ទៀតរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលីស ខណៈក្រុមប៉ូលិសបដិសេធថាមិនបានបាញ់
អន្តរជាតិ
TOP NEWS: សហរដ្ឋអាមេរិក នឹងកាត់បន្ថយចំនួនទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១
អន្តរជាតិ
WHO សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃការឆ្លងCOVID-19 នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី