មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ​នឹងធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញ ក្នុងវេទិកាគោលនយោបាយ Blockchain ​ពិភពលោកប្រចាំឆ្នាំ២០២០ ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧:២៥ នាទី លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាគោលនយោបាយ Blockchain ពិភពលោក ប្រចាំឆ្នាំ២០២០ ដែលរៀបចំដោយអង្គការដើម្បីអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច តាមប្រព័ន្ធអនឡាញ។ 

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់អំពី ១/-គោលនយោបាយនានាពាក់ព័ន្ធនឹងបច្ចកវិទ្យា Blockchain និង Distributed Ledger ២/-រូបិយប័ណ្ណឌីជីថល ៣/-អត្តសញ្ញាណឌីជីថល ៤/-Asset tokenization និង ៥/-ការប្រសព្វរវាងបច្ចេកវិទ្យា Blockchain និងបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសប្បនិម្មិត បណ្ដាញអុីនធឺណែតនៃសម្ភារ (Internet of things: ការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតក្នុងវត្ថុប្រើប្រាស់ប្រចាំថ្ងៃសម្រាប់បញ្ជូននិងទទួលទិន្នន័យ)។ 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឧបការីទេសាភិបាលនឹងអញ្ជើញធ្វើបទអន្តរាគមន៍តាមរយៈប្រព័ន្ធអនឡាញ សម្រាប់ប្រធានបទ ស្ដីពី “រូបិយប័ណ្ណក្នុងសតវត្សរ៍ទី២១៖ តើរូបិយប័ណ្ណឌីជីថលនិង Global stablecoins មានតួនាទីដូចម្ដេច?”។

វេទិកានេះក៏មានការចូលរួមពីរដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃធនាគារកណ្ដាល នាបណ្តាប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត អ្មកជំនាញ បញ្ញវន្ត ក៏ដូចជាក្រុមហ៊ុនអន្តរជាតិនៅក្នុងវិស័យរូបិយប័ណ្ណឌីជីថលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
លោក ដូណាល់ ត្រាំ នៅតែបដិសេធ មិនទទួលស្គាល់ការចាញ់ឆ្នោត
អន្តរជាតិ
ប្រទេសចំនួន១៥ ចុះហត្ថលេខាផ្លូវការលើ កិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក
អន្តរជាតិ
ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!
ព័ត៌មានជាតិ
BREAKING NEWS: នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson តម្រូវឲ្យស្ថិតនៅដាច់ដោយឡែកជាថ្មី បន្ទាប់ពីប៉ះពាល់អ្នកមានជំងឺ Covid-19
អន្តរជាតិ
អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ រាប់ពាន់នាក់ប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅកណ្តាលក្រុងវ៉ាស៊ីនតោន
អន្តរជាតិ
រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ផ្ញើលិខិត​ជូន​សម្ដេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី