ក្រុមបាតុករនិស្សិត នឹងបន្តស្នើឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង នៅឯមហាបាតុកម្មស្អែកនេះ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ សកម្មជននិស្សិតមួយក្រុមដែលមានឈ្មោះថា«Bad Students»បានបញ្ជាក់ពីផែនការនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃស្អែកនេះនៅទីក្រុងបាងកកដែលពួកគេនឹងអំពាវនាវម្តងទៀតឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារក្រសួងអប់រំមុនពេលដង្ហែទៅកាន់វិមានប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារក្រសួងអប់រំ មុនពេលពួកគេឆ្ពោះទៅកាន់វិមានប្រជាធិបតេយ្យ។ ក្រុមបាតុករនឹងបញ្ជាក់ម្តងទៀតនូវការទាមទារសំខាន់ៗចំនួន ៣ របស់ពួកគេ គឺការលាលែងពីតំណែងរបស់លោក ប្រាយុទ្ធ ចាន់អូចា កែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ និងការកែទម្រង់របបរាជានិយម។

ក្រុមបាតុករនិយាយថាព្រឹត្តិការណ៍ថ្ងៃស្អែកគឺជាព្រឹត្តិការណ៍ឈានមុខមួយ ហើយនឹងមានការតវ៉ាធំជាងថ្ងៃស្អែកទៅទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។ យ៉ាងណាប៉ូលីសក្រុងបាងកកក៏បាននិយាយដែរថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់ការប្រមូលផ្តុំនៅថ្ងៃស្អែកនេះ ដើម្បីជួយក្នុងវិធានការណ៍គ្រប់គ្រងហ្វូងមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ​នឹងធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញ ក្នុងវេទិកាគោលនយោបាយ Blockchain ​ពិភពលោកប្រចាំឆ្នាំ២០២០ ​
អន្តរជាតិ
BREAKING NEWS: លោក Joe Biden បានឈ្នះឆ្នោតហើយគឺលទ្ធផលឈ្នះបាន៣០៦សំឡេង ខណៈលោក Donald Trump ទទួលបាន ២៣២ សំឡេង
អន្តរជាតិ
ស្ថានទូតខ្មែរសហការជាមួយដៃគូកូរ៉េ ​ផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ​ និងពិនិត្យសុខភាពទូទៅជូនពលរដ្ឋខ្មែរ ៥០នាក់ ​ដោយឥតគិតថ្លៃ
អន្តរជាតិ
កីឡាការិនីឆ្នើម ស្រួង ភាវី ​បន្តទទួលជ័យជំនះជាថ្មី​ ក្នុងការប្រកួតវាយ ស្នូកឃ័រ របស់សហព័ន្ធទីក្រុងសេអ៊ូល​
អន្តរជាតិ
នាយករដ្ឋមន្ត្រីសឹង្ហបុរី ផ្ញើសារអបអរសាទរលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត
អន្តរជាតិ
Play Store គឺជាជម្រកនៃកម្មវិធី មេរោគ សម្រាប់ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី