(អន្តរជាតិ)៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó ដែលកំពុងមានជំងឺកូវីដ១៩ ឈានមកដល់ថ្ងៃទី៨ នៃការរស់នៅដាច់ដោយឡែក ដើម្បីព្យាបាលជំងឺនេះ បានសរសេរលើបណ្តាញសង្គមរៀបរាប់អំពីការវិវត្តន៍នៃអាការៈជំងឺលោកថា៖ «វាកាន់តែពិបាកឡើងៗ។ ការពិបាកនៅទីនេះ គឺការរស់នៅក្នុងភាពឯកកោឆ្ងាយពីគ្រួសារ។ ប៉ុន្តែខ្ញុំត្រូវតែរស់! អាការៈនៃជំងឺវាធ្វើទុក្ខខ្ញុំ។ ខ្ញុំប្រយុទ្ធប្រឆាំងនឹងវា ប៉ុន្តែវាមិនព្រមចុះចាញ់ខ្ញុំទេ។ ឥឡូវនេះ ខ្ញុំឈឺក្បាល និងឈឺចាប់បំពង់ ក ខ្លាំងឡើង»។
រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៣វិច្ឆិកាកន្លងទៅនេះ ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ពេលអញ្ជើញទៅដល់ប្រទេសថៃ។ ប៉ុន្តែ ក៏បានចម្លងមកមន្ត្រីកម្ពុជាមួយចំនួនផងដែរ។ លោកបានធ្វើកំណត់ត្រាជាប្រចាំថ្ងៃអំពីការវិវត្តន៍នៃអការៈជំងឺរបស់លោក។ ជាមួយគ្នានេះ ក្រៅពីការនិយាយអំពីសុខភាពនិងការខំជម្នះជំងឺនេះ លោកក៏បានរៀបរាប់ខ្លះៗនូវព័ត៌មានស្តីពីការងារប្រចាំថ្ងៃរបស់រដ្ឋាភិបាលហុងគ្រីផងដែរ។
រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó នៅបន្តនិយាយបាន និងបានធ្វើជាកំណត់ត្រាប្រចាំថ្ងៃ ហើយមកដល់ថ្ងៃទី៨នេះ រាងកាយលោកហាក់មិនទ្រុឌទ្រោមទេ៕




