TOP NEWS: រដ្ឋ Georgia នឹងធ្វើការរាប់សន្លឹកឆ្នោតនៃការប្រកួតប្រជែងប្រធានាធិបតីអាមេរិកឡើងវិញ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ មន្ត្រីបោះឆ្នោតកំពូលរបស់រដ្ឋ Georgia បាននិយាយថា រដ្ឋរបស់ខ្លួននឹងរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឡើងវិញទាំងអស់ដោយដៃផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

បេក្ខភាពបក្សប្រជាធិបតេយ្យ គឺលោក Joe Biden បានទទួលបានសំឡេងគាំទ្រច្រើនជាង ២៧០ ដែលវាលើសពីគ្រប់គ្រាន់ដើម្បីទទួលបានតំណែងជាប្រធានាធិបតីអាមេរិកថ្មី។ ការឈ្នះចុងក្រោយរបស់លោក Joe Biden គឺនៅរដ្ឋ Pennsylvania បន្ទាប់ពីការរាប់សន្លឹកឆ្នោតរយៈពេល ៤ថ្ងៃ ដែលបានអូសបន្លាយយូរដោយសារសន្លឹកឆ្នោតតាមអ៉ីមែល។ ការឈ្នះបន្ថែមសម្រាប់រដ្ឋ Georgia នឹងកាន់តែបន្ថែមនូវជ័យជម្នះសម្រាប់លោក Joe Biden ។

យ៉ាងណាមិញប្រធានាធិបតី លោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ បានបដិសេធមិនទទួលស្គាល់ ដោយបាននិយាយថាការបោះឆ្នោតនេះត្រូវបានបំផ្លាញដោយការក្លែងបន្លំ។

ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia បានបង្ហាញឱ្យឃើញថាលោក Joe Biden នាំមុខលោក Trump ដោយសំឡេងគាំទ្រត្រឹមតែ ១៤,១០១ សន្លឹក ក្នុងចំណោម ៥ លាននៅទូទាំងរដ្ឋ។ រដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋ Georgia លោក Brad Raffensperger បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ដោយមានសម្លេងឆ្នោតមានភាពប្រកៀកប្រកិតគ្នា ដូច្នេះវាចាំបាច់ត្រូវមានការរាប់ឡើងវិញ។

លោក Raffensperger បាននិយាយថា៖ «ពិតជាត្រូវធ្វើការរាប់ឡើងវិញដោយដៃផ្ទាល់ ពីព្រោះគម្លាតឈ្នះគឺតិចតួច។ យើងចង់ចាប់ផ្តើមការរាប់នេះ មុនសប្តាហ៍នេះផុតទៅ»។ លោកបានមានប្រសាសន៍ថា៖ «ប្រជាជននឹងត្រូវធ្វើការច្រើនម៉ោងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: លោក Joe Biden បានឈ្នះឆ្នោតហើយគឺលទ្ធផលឈ្នះបាន៣០៦សំឡេង ខណៈលោក Donald Trump ទទួលបាន ២៣២ សំឡេង
អន្តរជាតិ
ស្ថានទូតខ្មែរសហការជាមួយដៃគូកូរ៉េ ​ផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ​ និងពិនិត្យសុខភាពទូទៅជូនពលរដ្ឋខ្មែរ ៥០នាក់ ​ដោយឥតគិតថ្លៃ
អន្តរជាតិ
កីឡាការិនីឆ្នើម ស្រួង ភាវី ​បន្តទទួលជ័យជំនះជាថ្មី​ ក្នុងការប្រកួតវាយ ស្នូកឃ័រ របស់សហព័ន្ធទីក្រុងសេអ៊ូល​
អន្តរជាតិ
នាយករដ្ឋមន្ត្រីសឹង្ហបុរី ផ្ញើសារអបអរសាទរលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត
អន្តរជាតិ
Play Store គឺជាជម្រកនៃកម្មវិធី មេរោគ សម្រាប់ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android
អន្តរជាតិ
ក្រុមបាតុករនិស្សិត នឹងបន្តស្នើឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង នៅឯមហាបាតុកម្មស្អែកនេះ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី