TOP NEWS: មេដឹកនាំពិភពលោកខ្លាំង៤រូបរួមមាន រុស្ស៊ី និង ចិន មិនទាន់អបអរសាទរលោក ចូ បៃដិន នៅឡើយទេ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ មេដឹកនាំនៃបណ្តាប្រទេសតូចធំមួយចំនួនបានចេញសារអបអរសាទរចំពោះលោក Joe Biden ដែលជាប់ឆ្នោតជាប្រធានាធិបតី និងលោកស្រី Kamala Harris ជាអនុប្រធានាធិបតីជាប់ឆ្នោតថ្មី។ ក៏ប៉ុន្តែ មិនមែនមេដឹកនាំជុំវិញពិភពលោកគ្រប់គ្នាសុទ្ធតែចេញមុខទទួលស្គាល់អ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០នោះទេ។

ក្នុងចំណោមមេដឹកនាំពិភពលោក ដែលធ្លាប់ប្រឈមនិងជាដៃគូជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរយៈពេល ៤ឆ្នាំ នៃការកាន់អំណាច គឺមានយ៉ាងហោចមេដឹកនាំសំខាន់ៗ៤រូប នៅរក្សាភាពស្ងៀមស្ងាត់ ហើយមិនបានបញ្ចេញសារអបអរអ្នកឈ្នះគឺលោក ចូ បៃដិន ដែលមិនទាន់ប្រកាសលទ្ធផលជាផ្លូវការនៅឡើយនោះទេ ក្នុងនោះរួមមាន៖ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី, លោក ស៊ី ជីងពីង ប្រធានាធិបតីចិន, លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី និងលោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល។ 

មេដឹកនាំប្រទេស បារាំង កាណាដា និងអង់គ្លេស បានចេញសារតាមបណ្តាញសង្គមអបអរលោក ចូ បៃដិន រួចហើយ។ នៅអាស៊ាន គឺមានលោក លី សៀនឡុង នាយករដ្ឋមន្ត្រីសឹង្ហបុរី ក៏បានចេញសារអបអរលោក ចូ បៃដិន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
វិភាគ៖ តើមរតកនៃការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបន្សល់ភាពជូរចត់ប្រេះឆាយូរអង្វែងយ៉ាងដូចម្តេច នៅក្នុងសង្គមអាមេរិក?
អន្តរជាតិ
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងចូលរួមកិច្ចប្រជុំអាស៊ាន ចាប់ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា
អន្តរជាតិ
លោក Joe Biden ប្រកាសបង្កើតសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ស្របពេលករណីឆ្លងនៅអាមេរិកកើនដល់១០លាននាក់
អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឆ្លងកូវីដ-១៩
អន្តរជាតិ
TOP NEWS: លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមប្រពន្ធសុំលែង!?
អន្តរជាតិ
BREAKING NEWS: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី