(អន្តរជាតិ)៖ កាសែត Daily Mail បានផ្សាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងវិលមុខរឿងលទ្ធផលឆ្នោត ឥឡូវនេះប្រឈមសម្ពាធបេះដូងថា «ស្ត្រីទី១ជាភរិយាគឺលោកជំទាវ Melania Trump សុំលះលែង ហើយចាកចេញពីជីវិតប្តីប្រពន្ធជារៀងរហូត។
លោកជំទាវ Melania ត្រូវបានគេនិយាយថា លោកជំទាវបានស្រក់ទឹកភ្នែក នៅពេលដែលប្តីរបស់គាត់ជាប់ឆ្នោតក្នុងឆ្នាំ២០១៦ ដែលលោកជំទាវគ្មានរំពឹងថាឈ្នះនោះឡើយ។
អតីតជំនួយការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងជាតារាសម្តែង The Apprentice គឺលោក Omarosa Manigault Newman បានអះអាងថា អាពាហ៍ពិពាហ៍១៥ឆ្នាំ ដោយមានចំណងដៃកូនប្រុសមួយរូប នោះនឹងត្រូវបញ្ចប់ក្នុងពេលដ៏ឆាប់។ លោកបានបន្ថែមថា «លោកជំទាវ Melania កំពុងរាប់នាទីរហូតដល់ថ្ងៃចប់អាណត្តិផ្ទេរតំណែងជាជំទាវទី១ គឺអ្វីៗនឹងដល់ទីបញ្ចប់»។
លោក ដូណាល់ ត្រាំ ហាក់កំពុងញាំញីដោយការបាត់បង់ជាបន្តបន្ទាប់ដ៏គួរឱ្យអាម៉ាស់ទាំងក្នុងជីវិតនយោបាយ និងជីវិតគ្រួសារ។ ប្រភពជិតស្និទ្ធនឹងគ្រួសារស្ត្រីទី១របស់អាមេរិកទម្លាយថា៖ «អ្វីៗកាន់តែអាក្រក់ទៅៗ សម្រាប់រូបលោកនាពេលខាងមុខនេះ»៕




