Good News៖ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៥​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ទេ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ បើ​គិត​ទាំង​ថ្ងៃទី​៥ ខែវិច្ឆិកា គឺ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ រយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ​។ ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ មក នៅ​ទូទាំងប្រទេស មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ តែ​រយៈពេល ៤​ថ្ងៃនេះ យើង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៩២ នាក់​។ ក្នុងនោះ ២៨៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិខ្មែរ ៣​នាក់ ស្ត្រីជន​ជាតិខ្មែរ ២​នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ម្នាក់ )៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម
ព័ត៌មានជាតិ
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា
ព័ត៌មានជាតិ
ទូតគូបាសំណូមពរក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការងារស្ថិតិ
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ផ្តល់​ស្រូវពូជ​ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១០០ គ​.​ក ក្នុង ១​គ្រួសារ​
ព័ត៌មានជាតិ
សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី