(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ស្រូវពូជរបស់ក្រសួងកសិកម្ម ដែលបានបែងចែកជូនប្រជាជនកន្លងមក
ទៅ គឺក្នុង ១គ្រួសារ ទទួលបាន ១០០ គីឡូក្រាម ហើយក្នុង ១ប៉ាវនេះ គឺទម្ងន់ ២៥ គ.ក។ ដូច្នេះ ១គ្រួសារ បាន ៤ប៉ាវឯណ្ណោះ តាមស្តង់ដាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺកំណត់អីចឹងតែម្តង។ ស្មើៗគ្នាទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បន្ថែមថា «តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺមិនប្រកាន់ថា គ្រួសារណាមានផ្ទៃដីតិច ឬច្រើនទេ គឺឲ្យតែរងគ្រោះដោយទឹកជំនន់ហ្នឹង និងប៉ះពាល់ហ្នឹង គឺសម្តេចបានឲ្យប្រគល់ជូនដល់កសិករគ្រប់ៗគ្រួសារទាំងអស់ ដោយ ១គ្រួសារ ទទួលបាន ១០០ គ.ក ពូជស្រូវហ្នឹង គឺអត់មានតិច អត់មានច្រើន ទៅលើផ្ទៃដីអីទេ។ គឺថា តូច ធំក្តី បានស្មើៗគ្នាទាំងអស់។ សំខាន់ គឺយើងបានចុះវាយតម្លៃទៅលើទីតាំងណា ដែលអាចស្តារទៅបាន។ បើសិនជានៅទីតាំងណា ដែលខ្វះប្រភពទឹក ក៏យើងមិនអាចជូនបានដែរ។ អីចឹងការផ្តល់ពូជស្រូវនេះ សំខាន់ទៅលើទីតាំង ដែលមានប្រភពទឹក និងលទ្ធភាពនៃការស្រោចស្រពទៅដល់ការប្រមូលផល»៕



