ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ម្ចាស់បុរី KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម។

ការទទួលបានគោរមងាររបស់លោក ត្រូវបានធ្វើឡើងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឃុនថាវង្ស ផងផាន់ បានបរិច្ចាគធនធានផ្ទាល់ខ្លួនអស់ថវិកា​ជាង ៥៣ម៉ឺនដុល្លាអាមេរិក ដើម្បីជួយកសាងផ្លូវបេតុងជាច្រើនខ្សែ និងប្រព័ន្ធលូ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជាមួយនឹងការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ក្រុមហ៊ុន បុរី ម៉ន ដានី ក៏បានឧបត្ថម្ភថវិកា​យ៉ាងច្រើនទៀត ជួយដល់ការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារ ដែលជួបគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ។ 

បុរី KP ម៉ន ដានី ជាបុរីអភិវឌ្ឍលំនៅដ្ឋានស្អាតឈានមុខគេនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោលសង់តាមរចនាបថបែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង
ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ២,៧លានដុល្លារ ​និងឥណទានសម្បទានប្រមាណ ​២២៧លានដុល្លារ ដល់កម្ពុជា​
ព័ត៌មានជាតិ
ក្រសួងអប់រំ ​ប្រកាសជ្រើសរើសមន្ត្រី​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល និង​អប់រំ​ពី​ចម្ងាយ ​
ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈចេញលិខិតជម្រាបជូនអំពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២១
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ ​ការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន ​ជាគំរូដ៏ល្អ ​និងបួងសួងសូមឲ្យសម្ដេចតេជោ ​និងក្រុមគ្រួសារ ​ជៀសឆ្ងាយពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី