ទូតគូបាសំណូមពរក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការងារស្ថិតិ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគូបាលោកស្រីLiurka Rodriguez Barrios បា​នសំណូម​ពរដល់ក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការងារស្ថិតិ ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍ រួមទាំងបទពិសោធន៍ការងារពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញណកម្មគ្រួសារក្រីក្រនៅកម្ពុជាផងដែរ។

ការសំណូមពរនេះគ្រាដែលឯកឧត្តមទេសរដ្ឋមន្ត្រីឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានអនុញ្ញាតឱ្យលោកស្រីLiurka Rodriguez Barrios ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគូបាប្រចាំ កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងនារសៀលថ្ងៃទី៥ ខែវិច្ឆិកា។

ឯកឧត្តមទេសរដ្ឋមន្រ្ដីក្រសួងផែនការ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគូបាប្រចាំកម្ពុជាដែលនឹងរឹតតែធ្វើឲ្យចំណងមិត្តភាពទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលមានចាប់តាំងពីកំឡុងទស្សវត្សរ៍ទី៦០មក កាន់តែមានភាពរឹងមាំខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្រ្ដី បានរំលឹកពីប្រវត្តិដែលកាលពី២០ឆ្នាំមុន ដែលឯកឧត្តមបានចូលរួមអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនៈកិច្ចផ្លូវកាទៅកាន់ទីក្រុងហាវ៉ាណានៃសាធារណរដ្ឋគូបា ហើយឯកឧត្ដមក៏បានអំណរគុណចំពោះសាធារណរដ្ឋគូបា ដែលបានផ្តល់នូវអាហារូបករណ៍បណ្តុះបណ្តាលនិស្សិតកម្ពុជាលើមុខវិជ្ជាសំខាន់ៗជាច្រើន ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយគ្នាពាក់ព័ន្ធនឹងវិស័យសុខាភិបាល។

ចំណែកលោកស្រីឯកអគ្គរដ្ឋទូតគូបា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់នៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងជាពិសេសពាក់ព័ន្ធធនធានមនុស្សរបស់កម្ពុជា ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងជំនួបនេះដែរលោកស្រី ក៏បានស្នើសុំអោយមានកិច្ចសហប្រតិបត្តិការទាំងវិស័យសេដ្ឋកិច្ចសង្គមកិច្ចបន្ថែមទៀត និយាយជារួម និងនិយាយដោយឡែកលោកស្រីចង់ឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងផែនការនៃសាធារណរដ្ឋគូបា ដើម្បីឲ្យប្រទេសរបស់លោកស្រីមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចកម្ពុជាដែរ។

បន្ថែមពីលើនេះលោកស្រីទូតគូបា បានសំណូមពរដល់ក្រសួងផែនការកម្ពុជា ជួយចែករំលែកព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការងារស្ថិតិ ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍ រួមទាំងបទពិសោធន៍ការងារពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញណកម្មគ្រួសារក្រីក្រនៅកម្ពុជា។

លោកស្រីLiurka Rodriguez Barriosបានមានការសោកស្តាយដោយឆ្នាំនេះជាឆ្នាំខួបលើកទី៦០ ចំណងការទូតនៃប្រទេសទាំងពីរ។ ប៉ុន្តែដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ វាបានធ្វើឲ្យការប្រារព្វពិធីខួបលើកទី៦០ ចំណងការទូតនៃប្រទេសទាំងពីរមានការខកខាន។ ទោះជាយ៉ាងណាក៏គូបានិងកម្ពុជានូវតែខិតខំពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោកស្រីថា កម្ពុជាគឺជាមិត្តភ័ក្ត្រដ៏ល្អបំផុត ហើយស្រីសូមថ្លែងអំណរគុណនូវទឹកចិត្តដ៏ថ្លែថ្លារបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រដល់សាធារណរដ្ឋគូបា ក្នុងអំឡុងពេលនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។ មុនពេលបញ្ចប់ជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការ និងលោកស្រីឯកអគ្គរដ្ឋទូតគូបាបានប្តេជ្ញាបន្ត និងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ការងារនៃប្រទេសទាំងពីរ កាន់តែមានការីកចម្រើនបន្ថែមទៀត៕ 


អត្ថបទដែលជាប់ទាក់ទង
ក្រសួងអប់រំ ​ប្រកាសជ្រើសរើសមន្ត្រី​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល និង​អប់រំ​ពី​ចម្ងាយ ​
ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈចេញលិខិតជម្រាបជូនអំពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២១
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ ​ការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន ​ជាគំរូដ៏ល្អ ​និងបួងសួងសូមឲ្យសម្ដេចតេជោ ​និងក្រុមគ្រួសារ ​ជៀសឆ្ងាយពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម
ព័ត៌មានជាតិ
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី