វិភាគ៖ ការតវ៉ាលើលទ្ធផលការបោះឆ្នោតនៅអាមេរិកអាចផ្ទុះឡើង​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ខណៈការប្រកាសលទ្ធផលការបោះឆ្នោតនៅសហរដ្ឋអាមេរិកកំពុងបន្ត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទាមទារឲ្យផ្អាកការរាប់សន្លឹកឆ្នោត ដោយចាត់ទុកថា «មានការលួចបន្លំសន្លឹកឆ្នោត»។ លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងមិនប្រគល់តំណែងដោយសន្តិវិធីឡើយ ប្រសិនបើលទ្ធផលឆ្នោត មិនអាចទទួលយកបាន។ 

លទ្ធផលឆ្នោតមានភាពប្រកៀកប្រកិតគ្នា ខណៈសំឡេងឆ្នោតលោក ចូ បៃដិន កំពុងនាំមុខ។ ទោះបីជាលទ្ធផលឆ្នោតមិនទាន់ប្រកាសជាផ្លូវការ បេក្ខជនទាំងពីរ បានថ្លែងការណ៍ជាសាធារណៈរៀងៗខ្លួន «ដោយប្រយ័ត្នប្រយែង»ថា ខ្លួនទទួលជ័យជម្នះ។ លោក ដូណាល់ ត្រាំ និយាយថា លោកបានឈ្នះជាច្រើនរដ្ឋ ហើយក៏មានការលួចបន្លំសន្លឹកឆ្នោតច្រើនដែរ។ លោក ចូ បៃដិន និយាយថា លោកបានឈ្នះ ហើយអំពាវនាវឲ្យយកពាក្យអសុរសក្នុងពេលឃោសនាកន្លងមកទុកមួយឡែក ដើម្បីរួបរួមកម្លាំងជាតិ។ លោកទទួលស្គាល់ថា «ពិតជាមានពាក្យដ៏ឈឺចាប់» ក៏ប៉ុន្តែ ប្រធានាធិបតី គឺមិនមែនតំណាងឲ្យបក្សក្រហម ឬបក្សខៀវនោះទេ ប៉ុន្តែគឺតំណាងឲ្យផលប្រយោជន៍អាមេរិកតែមួយ។ 

លទ្ធភាពនៃការឈានទៅរកភាពចម្រួងចម្រាស់លើលទ្ធផលឆ្នោតគឺមានខ្ពស់។ បើទោះបីជាបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ នឹងដាក់ពាក្យប្តឹងទៅតុលាការកំពូលលើលទ្ធផលឆ្នោត តែការតវ៉ារវាងអ្នកគាំទ្រនៃបក្សនីមួយៗ ហើយអាចឈានទៅការប្រឈមមុខ គឺស្ថិតលើចំណុចខ្ពស់នៅឡើយ។ បើអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចេញតវ៉ា នោះខាងអ្នកគាំទ្រលោក ចូ បៃដិន ជាពិសេសក្រុមពលរដ្ឋអាមេរិកស្បែកខ្មៅ ដែលគាំទ្រលោក ចូ បៃដិន ក៏នឹងចេញមកតវ៉ា ដើម្បីការពារលទ្ធផលដូចគ្នា។ 

ការដោះស្រាយយ៉ាងណាអំពីលទ្ធផលនៃការបោះឆ្នោតនេះ វាមិនត្រឹមតែបង្ហាញពីលក្ខណៈនៃប្រជាធិបតេយ្យនៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញថា តើសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយ កំពុងស្ថិតក្នុងស្ថានភាពអ្វី? និងមានតម្លៃកម្រិតណាជាមួយពិភពលោកដែលកំពុងប្រឈមការប្រកួតប្រជែងដ៏ស្រួចស្រាវ និងបញ្ហាចាក់ស្រេះប្រកបដោយគ្រោះថ្នាក់?៕


អត្ថបទដែលជាប់ទាក់ទង
​គ្រឹះស្ថាន​អប់រំ​ចំនួន២របស់ថៃ ​ផ្តល់អាហារូបករណ៍​​ថ្នាក់​​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​​ ​ដល់និស្សិត​កម្ពុជា ​និង​ប្រទេស​នានា​
ព័ត៌មានជាតិ
កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​
ព័ត៌មានជាតិ
ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​
ព័ត៌មានជាតិ
ក្រសួងសាធារណការ ​បែងចែកក្រុមចុះពិនិត្យស្ថានភាពផ្លូវថ្នល់ខូចខាត ​ដើម្បីត្រៀមជួសជុលឆាប់ៗនេះ​
ព័ត៌មានជាតិ
Top News: ក្រុមបាតុកររាប់រយនាក់នៅសហរដ្ឋអាមេរិក នាំគ្នាចេញមកតវ៉ានៅតាមដងផ្លូវ ទាមទារឱ្យរាប់សន្លឹកឆ្នោតទាំងអស់
ព័ត៌មានជាតិ
ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្ដឹងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន៣
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី