ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្ដឹងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន៣​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹង សម្រាប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋPennsylvania  Michigan និងរដ្ឋgeorgia ក្រោយរដ្ឋសំខាន់ៗទាំងនេះត្រូវបានបក្សប្រជាធិបតេយ្យនាំមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បណ្ដឹងនេះរួមជាមួយបញ្ហាប្រឈមផ្នែកច្បាប់របស់គណបក្សសាធារណរដ្ឋ ដែលមានស្រាប់នៅក្នុងរដ្ឋ Pennsylvania និងNevada ដោយទាមទារឱ្យមានការចូលមើលកាន់តែលម្អិត សម្រាប់អ្នកឃ្លាំមើលទៅទីតាំងដែលសន្លឹកឆ្នោតកំពុងដំណើរការនិងរាប់ និងការព្រួយបារម្ភពីការបាត់សន្លឹកឆ្នោត។

ពួកគេក៏នឹងស្នើសុំឱ្យមានការរាប់ឡើងវិញនៅរដ្ឋ Wisconsin ហើយបានលើកឡើងពីភាពមិនប្រក្រតីនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Wisconsin ដោយចោទថាមិនផ្តល់ព័ត៌មានជាក់លាក់។

មកទល់ពេលនេះលោក ចូ បាយដិន កំពុងនាំមុខជាមួយលទ្ធផល ២៦៤ ទល់នឹង ២១៤ សំឡេង។ លោក ត្រាំ តែងតែចោទប្រកាន់ថាការបោះឆ្នោត ឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត។

ចំពោះបញ្ហានេះ លោក ចូ បៃឌិន បាននិយាយថា គ្រប់រដ្ឋទាំងអស់គួរតែបន្តក្នុងការរាប់សន្លឹកឆ្នោត លោកបន្ថែមថា «គ្មាននរណាម្នាក់នឹងដកលទ្ធិប្រជាធិបតេយ្យចេញពីពួកយើងនោះទេ»។ យ៉ាងណាមិញយុទ្ធនាការរបស់លោក ចូ បៃឌិន ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើបណ្តឹងថ្មីនៅក្នុងរដ្ឋMichigan និងPennsylvania ស្តីពីការចូលទៅកាន់អ្នកសង្កេតការណ៍ឡើយ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: រដ្ឋាភិបាលចិន នឹងថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចម៉ែ នៅថ្ងៃស្អែកនេះ
ព័ត៌មានជាតិ
​គ្រឹះស្ថាន​អប់រំ​ចំនួន២របស់ថៃ ​ផ្តល់អាហារូបករណ៍​​ថ្នាក់​​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​​ ​ដល់និស្សិត​កម្ពុជា ​និង​ប្រទេស​នានា​
ព័ត៌មានជាតិ
កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​
ព័ត៌មានជាតិ
ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​
ព័ត៌មានជាតិ
ក្រសួងសាធារណការ ​បែងចែកក្រុមចុះពិនិត្យស្ថានភាពផ្លូវថ្នល់ខូចខាត ​ដើម្បីត្រៀមជួសជុលឆាប់ៗនេះ​
ព័ត៌មានជាតិ
Top News: ក្រុមបាតុកររាប់រយនាក់នៅសហរដ្ឋអាមេរិក នាំគ្នាចេញមកតវ៉ានៅតាមដងផ្លូវ ទាមទារឱ្យរាប់សន្លឹកឆ្នោតទាំងអស់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី