(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានជូនដំណឹងពីកម្មវិធីអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅព្រះរាជាណាចក្រថៃ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ឃីងមង្គុតធនប៊ុរី និងវិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល ឆ្នាំសិក្សា២០២១។
ក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ គ្រឹះស្ថានអប់រំនៃព្រះរាជាណាចក្រថៃ ចំនួន២ បានផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា និងប្រទេសនានា ដើម្បីទៅបន្តការសិក្សាលើជំនាញ និងកម្រិតសិក្សាផ្សេងៗដូចមានក្នុងលិខិត៕
សម្រាប់ព័ត៌មានបន្ថែម៖ https://soad.kmutt.ac.th/



