Top News: ក្រុមបាតុកររាប់រយនាក់នៅសហរដ្ឋអាមេរិក នាំគ្នាចេញមកតវ៉ានៅតាមដងផ្លូវ ទាមទារឱ្យរាប់សន្លឹកឆ្នោតទាំងអស់​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ ក្រុមបាតុករ បាននាំគ្នាធ្វើការតវ៉ានៅតាមដងផ្លូវនានានៅទូទាំងសហរដ្ឋអាមេរិកដើម្បីទាមទារឱ្យរាប់សន្លឹកឆ្នោតទាំងអស់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី លោក​ ដូណាល់ ត្រាំ កំពុងបន្តសកម្មភាពប្តឹងទៅតុលាការ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋមួយចំនួន ដោយអះអាងថាមានភាពមិនប្រក្រតី។ លោក ត្រាំ តែងតែចោទប្រកាន់ថាការបោះឆ្នោត ឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត។

នៅថ្ងៃពុធនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើរដង្ហែតាមដងផ្លូវដោយកាន់បដាដែលសរសេរថា «រាប់សន្លឹកឆ្នោត» និង «រាប់រាល់សន្លឹកឆ្នោតទាំងអស់»។ ក្រុមអ្នកតវ៉ាគ្រប់វ័យ បានចូលរួមក្នុងការតវ៉ាដោយស្រែកថា «ការពារលទ្ធិប្រជាធិបតេយ្យ» និង «រង់ចាំរហូតដល់សន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់»។

សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងញូវយ៉កដោយសារតែការព្រួយបារម្ភអំពីភាពចលាចលដែលអាចកើតមានបន្ទាប់ពីការបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះក៏មានការពង្រាយនូវកងកម្លាំងដើម្បីការពារនៃការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រលោក ដូណាល់ ត្រាំ និងក្រុមបាតុករ៕

អត្ថបទដែលជាប់ទាក់ទង
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី ១៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
TOP NEWS: រដ្ឋាភិបាលចិន នឹងថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចម៉ែ នៅថ្ងៃស្អែកនេះ
ព័ត៌មានជាតិ
​គ្រឹះស្ថាន​អប់រំ​ចំនួន២របស់ថៃ ​ផ្តល់អាហារូបករណ៍​​ថ្នាក់​​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​​ ​ដល់និស្សិត​កម្ពុជា ​និង​ប្រទេស​នានា​
ព័ត៌មានជាតិ
កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​
ព័ត៌មានជាតិ
ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​
ព័ត៌មានជាតិ
ក្រសួងសាធារណការ ​បែងចែកក្រុមចុះពិនិត្យស្ថានភាពផ្លូវថ្នល់ខូចខាត ​ដើម្បីត្រៀមជួសជុលឆាប់ៗនេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី