ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ពាន់ម៉ែត្រគូប/ថ្ងៃ។  

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១នេះ សាងសង់ឡើងក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប។

រោងចក្រនេះបានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាងសង់ Vinci Construction Grands Projects និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Safege Consulting Engineers។ 

ជារួមគិតមកដល់ថ្ងៃនេះ ការសាងសង់រោងសម្រេចបានប្រមាណ ១០% នៃទំហំការងារសាងសង់ទាំងមូល និងគ្រោងបញ្ចប់ការសាងសង់ ព្រមទាំងដាក់ឲ្យដំណើរការផលិតទឹកស្អាតនៅក្នុងឆ្នាំ២០២២ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ១៣៦ នាក់ ទទួលបាន​ការយល់ដឹង​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាលោកមានសុខភាពល្អ និងបន្តបំពេញការងារជាធម្មតា
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី ១៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
TOP NEWS: រដ្ឋាភិបាលចិន នឹងថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចម៉ែ នៅថ្ងៃស្អែកនេះ
ព័ត៌មានជាតិ
​គ្រឹះស្ថាន​អប់រំ​ចំនួន២របស់ថៃ ​ផ្តល់អាហារូបករណ៍​​ថ្នាក់​​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​​ ​ដល់និស្សិត​កម្ពុជា ​និង​ប្រទេស​នានា​
ព័ត៌មានជាតិ
កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី