រដ្ឋមន្ត្រី​ការពារជាតិ កោតសរសើរ​យ៉ាង​ស្មោះ ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នូវ​សមិទ្ធផល​ដ៏​ធំធេង ដែល​កងទ័ព សម្រេចបាន​កន្លងមក​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​ពិធី​រម្លឹក​ខួប​អនុស្សាវរីយ លើក​ទី​៦៧ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ និង​ស្រប​ជាមួយ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣-​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ បាន​ផ្ញើ​សារ​ជូនពរ ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ក្នុងឱកាស​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ស្មោះ ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នូវ​សមិទ្ធផល​ដ៏​ធំធេង​ក្នុង​ឆ្នាំកន្លងមក ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ ការពារ​សន្តិសុខ​ជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​។ ពិសេស​កងយោធពល​ខេមរភូមិន្ទ​យើង បាន​ចូលរួម​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ភារកិច្ច​អន្តរជាតិ លើ​វិស័យ​មនុស្សធម៌ បំពេញបេសកកម្ម​ជា​កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ដើម្បី​បុប្វហេតុ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ ដែលជា​ក្តី​មោទកភាព និង​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ប្រជាជាតិ​កម្ពុជា​យើង​ទាំងមូល មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​ពីមុនមក ធ្វើ​ឲ្យ​កិត្យានុភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​រន្ទឺ នៅលើ​ឆាក​អន្តរជាតិ​។​

​ជា​សរុប​មកវិញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​កត់សម្គាល់ថា រាល់​សមិទ្ធផល​ដ៏​ធំធេង ដែល​សម្រេចបាន​កន្លង​មកនេះ គឺ​អាស្រ័យ​ដោយ​ការខិតខំ​ប្រឹងប្រែង តស៊ូ​លះបង់ ពុំ​ខ្លាច​នឿយហត់ និង​ការធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង គួបផ្សំ​ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន កងឯកភាព ក្នុងការ​ចាត់តាំង​អនុវត្ត​ការងារ​ជាក់ស្តែង​៕

អត្ថបទដែលជាប់ទាក់ទង
ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ​ជំហានទី១ ​សម្រេចបានប្រមាណ ១០ភាគរយ​
ព័ត៌មានជាតិ
ក្រសួងសាធារណការ ​បែងចែកក្រុមចុះពិនិត្យស្ថានភាពផ្លូវថ្នល់ខូចខាត ​ដើម្បីត្រៀមជួសជុលឆាប់ៗនេះ​
ព័ត៌មានជាតិ
Top News: ក្រុមបាតុកររាប់រយនាក់នៅសហរដ្ឋអាមេរិក នាំគ្នាចេញមកតវ៉ានៅតាមដងផ្លូវ ទាមទារឱ្យរាប់សន្លឹកឆ្នោតទាំងអស់
ព័ត៌មានជាតិ
ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្ដឹងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន៣
ព័ត៌មានជាតិ
វិភាគ៖ ការតវ៉ាលើលទ្ធផលការបោះឆ្នោតនៅអាមេរិកអាចផ្ទុះឡើង
ព័ត៌មានជាតិ
Good News៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស​ទាំង​អស់ ដែល​បានធ្វើ​តេស្ត មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី