ថ្ងៃឈប់សម្រាក​​បុណ្យ​អុំទូក ឆ្នាំនេះ ចំនួនអ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍កើនឡើងជាងឆ្នាំមុន​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃ​ឈប់សម្រាក ៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក គឺ​នៅ​ថ្ងៃទី​៣០ ថ្ងៃទី​៣១ ខែតុលា និង​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក សរុប​ចំនួន ៣៦​លើក បណ្តាល​ឲ្យ​ស្លាប់ ១៩​នាក់ និង​របួស ៥៣​នាក់​។​ ចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃឈប់សម្រាកបុណ្យអុំទូក ឆ្នាំនេះ ស្មើនឹងឆ្នាំមុន តែចំនួន​​អ្នកស្លាប់ កើនឡើង ខណៈដែលអ្នករងរបួស បានថយចុះ​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៣​លើក បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ និង​របួស ២០​នាក់​។ អ្នកស្លាប់​ទាំង ៤​នាក់ គឺជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។​

​ដោយឡែក នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​២ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ១៣​លើក បណ្តាល​ឲ្យ​ស្លាប់ ៧​នាក់ និង​របួស ២០​នាក់​។ អ្នកស្លាប់​ទាំង ៧​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។​

​ដោយឡែក នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃ​ឈប់សម្រាក​បុណ្យអុំទូក ថ្ងៃទី​៣ នៅ​ទូទាំងប្រទេស កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស ១៣​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៨​នាក់ គឺមាន ៤​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង ៣​នាក់ ធ្វើដំណើរ​តាម​រថយន្ត​តូច ព្រមទាំង​ម្នាក់ ជា​ថ្មើរជើង​។​

​សូម​រម្លឹកថា អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់ ៣៦​ករណី បណ្តាល​ឲ្យ​ស្លាប់ ១០​នាក់ និង​របួស ៧៧​នាក់​។ 

​ដោយឡែក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦​នាក់ និង​របួស​សរុប ៦០​នាក់​។  

​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​០២-០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៩ លើក បណ្តាល​ឲ្យ​ស្លាប់ ២៥​នាក់ និង​រង​បួស ៤៥​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង ហ៊ុន កំសត់ នៅ​ក្នុងសម័យ​ខ្មែរក្រហម​
ព័ត៌មានជាតិ
រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ជប៉ុន​!
ព័ត៌មានជាតិ
អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត មិនអាច​យក​បណ្ណ ប្តូរ​យក​ឈាម​វិញ​បាន​ទៀត​ទេ​! ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ទិញ​លក់​ឈាម​!
ព័ត៌មានជាតិ
ព្រឹក​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី