ព្រឹក​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​ចន្ទ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន ដែល​ក្នុងនោះ របៀបវារៈ​ទី​១ គឺ​ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម​។​

​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម ត្រូវបាន​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិនិត្យ ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​សម្រេច កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​។​

​កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ង្វៀន សួន​ហ្វ៊ុ​ក បាន​ចុះហត្ថលេខា ទទួលស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន ចំនួន ៨៤%​។ ភាគី​ទាំងពីរ បាន​ព្រមព្រៀង​បោះបង្គោល​ព្រំដែន សរុប​ចំនួន ៣១៤ បង្គោល រួចរាល់​ហើយ​។ កម្ពុជា​-​វៀតណាម មាន​ព្រំដែន​គោក ប្រវែង ១២៧០ គីឡូម៉ែត្រ​៕ 


អត្ថបទដែលជាប់ទាក់ទង
ក្រសួង​ការងារ ណែនាំ ពី​នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​
ព័ត៌មានជាតិ
សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង ហ៊ុន កំសត់ នៅ​ក្នុងសម័យ​ខ្មែរក្រហម​
ព័ត៌មានជាតិ
រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ជប៉ុន​!
ព័ត៌មានជាតិ
អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត មិនអាច​យក​បណ្ណ ប្តូរ​យក​ឈាម​វិញ​បាន​ទៀត​ទេ​! ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ទិញ​លក់​ឈាម​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី