រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងទេសចរណ៍ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ នា​ថ្ងៃទី​២៩ ខែតុលា និង​រយៈពេល​ថ្ងៃ​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ថ្ងៃទី​៣០​តុលា និង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០​មាន​ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ខេត្តសៀមរាប ទទួលបាន​អ្នកទេសចរ ច្រើនជាងគេ​។​

​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា រយៈពេល ៣​ថ្ងៃ​កន្លងមកនេះ គឺ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ផ្ទៃក្នុង ដែល​រួមមាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ដែល​បាន​ដើរ​កម្សាន្ត សរុប​មាន ៤១៨,០៨៩​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ៤១៨,០៩៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៥,៩៩៣​នាក់​។​

​តារាង​របស់​ក្រសួងទេសចរណ៍ បង្ហាញថា គោលដៅ​ទេសចរណ៍​សំខាន់ៗ មួយចំនួន ដែល​អ្នកទេសចរ​ទៅលេង រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩-៣១ ខែតុលា ឆ្នាំ​២០២០ រួមមាន​៖

* ខេត្តសៀមរាប​៖ ១១១,១១១​នាក់​

* ខេត្តកំពត​៖ ៤៩,៤៦០​នាក់​

* ខេត្ត​ព្រះសីហនុ​៖ ៣៨,៦៣៧​នាក់​

* ខេត្តកណ្តាល​៖ ២៩,៥៤០​នាក់​

* ខេត្ត​កែប​៖ ២៣,១២៨​នាក់​

* ខេត្តកំពង់ស្ពឺ​៖ ២០,៧៧៥​នាក់​

* ខេត្តមណ្ឌលគិរី​៖ ១៧,២២៩​នាក់​

* ខេត្តកោះកុង​៖ ១៥,៨៨៧​នាក់​

​ក្រសួងទេសចរណ៍ បន្ថែមថា ដោយឡែក ក្រៅពី​ចំនួន​អ្នកទេសចរ​ជាង ៤១ ម៉ឺន​នាក់​ខាងលើ តាម​ការវាយតម្លៃ​រប​ស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៣០ ម៉ឺន​នាក់​ផ្សេងទៀត ដែល​បាន​ដើរ​កម្សាន្ត នៅ​គោលដៅ​សំខាន់ៗ ពិសេស​នៅ​តំបន់​កោះ​ពេជ្រ ទស្សនា​កាំជ្រួច នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វារ និង​តំបន់​វិមាន​ឈ្នះ​ឈ្នះ នា​រយៈពេល ២​ថ្ងៃ​កន្លងមក នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។​

​ក្រសួងទេសចរណ៍ បាន​កត់សម្គាល់ថា ដោយ​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​បណ្តា​ខេត្ត ក៏​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ដូច​រាល់​ឆ្នាំ និង​អាស្រ័យ​ដោយ​បញ្ហា​ទឹកជំនន់ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង មានការ​ថយចុះ ធៀប​ឆ្នាំមុន​។ បញ្ហា​ទឹកជំនន់ ក៏បាន​ធ្វើឱ្យ​ការដើរ​កម្សាន្ត ទៅ​គោលដៅ​ទេសចរណ៍ មួយចំនួន មានការ​លំបាក ដូច​នៅ​តំបន់​ពាយព្យ (​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់​) ទទួលបាន​ភ្ញៀវ​ត្រឹម​ប្រមាណ ២៦,៤២៦​នាក់ ខណៈដែល​តំបន់ឆ្នេរ​សមុទ្រ ដែល​ធ្លាប់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ក៏​ទទួលភ្ញៀវ​បានត្រឹមតែ​ប្រមាណ ១២៧,១១២​នាក់​។​

​ប៉ុន្តែ​ទោះយ៉ាងណា ក្រសួងទេសចរណ៍ បានកត់សម្គាល់​បន្ថែម​ថា ខេត្តសៀមរាប នៅតែ​ជា​គោលដៅ​ពេញនិយម ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ បាន ១១១,១១១​នាក់ ដែល​ភាគច្រើន បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា ក្នុង​ខេត្ត ដូចជា តំបន់​ប្រាសាទអង្គរវត្ត ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា ជាដើម​។​

​ក្រសួងទេសចរណ៍ ក៏បាន​បញ្ជាក់​បន្ថែមថា ពាក់ព័ន្ធ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការ​អនុវត្តតាម​ប្រសាសន៍​ក្រើនរំលឹក​របស់​សម្តេច​តេ​ជោ ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋសភា ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន ៦ នៅ​ព្រឹក​ថ្ងៃទី​២​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ខេត្តតាកែវ បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុង ស្រុក ដើម្បី​ងាយ​ទទួលយក​បញ្ហា​ប្រឈម ឬ​សំណូមពរ​នានា ពី​ពលរដ្ឋ​
ព័ត៌មានជាតិ
សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ប្រគល់​អង្ករ ថវិកា និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួង​ការងារ ណែនាំ ពី​នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​
ព័ត៌មានជាតិ
សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង ហ៊ុន កំសត់ នៅ​ក្នុងសម័យ​ខ្មែរក្រហម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី